អ៊ីរ៉ង់បានអះអាងអំពីកម្លាំងប្រទេសជាតិ

(VOVWORLD) - មេដឹកនាំជាន់ខ្ពស់ខាងស្មារតីអ៊ីរ៉ង់ លោក Ali Khamenei បានបញ្ជាក់ថាផែនការ របស់អាមេរិក នៅ មជ្ឈិមបូព៌ាបានទទួលបរាជ័យដោយមានភ័ស្តុតាងច្បាស់ លាស់ចំពោះប្រការនេះគឺសភាពការណ៍នៅស៊ីរី អ៊ីរាក់ និង Liban។
អ៊ីរ៉ង់បានអះអាងអំពីកម្លាំងប្រទេសជាតិ - ảnh 1 មេដឹកនាំជាន់ខ្ពស់ខាងស្មារតីអ៊ីរ៉ង់ លោក Ali Khamenei 

នៅលើទូរទស្សន៍ Press TV ថ្លែងមតិនាថ្ងៃទី៩ ខែកញ្ញា  លោក Ali Khamenei បានបញ្ជាក់ថា ការតបតយ៉ាងខ្លាំងខ្លារបស់អ៊ីរ៉ង់ចំពោះសកម្មភាពជ្រាតជ្រែត ពីខាងក្រៅបានវាយកំទេចឧបាយកលរបស់គូរប្រជែង។ លោកក៏លើកច្បាស់ថា មជ្ឈដ្ឋានអ្នកវិភាគនយោបាយពិភពលោកបានភ្ញាក់ផ្អើល ចំពោះភាពជាក់ស្តែងថា ដោយមានកម្លាំងប្រជាជាតិ ប្រទេសអ៊ីរ៉ង់បានធ្វើឲ្យប្រទេសមហាអំណាចនៅ លើពិភពលោកក្នុងតំបន់ បាន«បែកក្តីសុបិន្ត»។ មេដឹកនាំ Ali Khamenei បានបង្ហាញអស់រយៈពេល៤០ឆ្នាំកន្លងទៅថា អ៊ីរ៉ង់បានក្លាយទៅជាគោលដៅ វាយប្រហាររបស់អាមេរិក និងប្រទេសមួយចំនួនជាសម្ព័ន្ធមិត្តទៀតផង ប៉ុន្តែ ប្រទេសនេះឆ្លងកាតគ្រាប់ឧបស័គ្គនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ យោង តាមលោក Ali Khamenei អ៊ីរ៉ង់ទទួលបាននូវការគាំទ្ររបស់ប្រទេសជាច្រើន ដោយមានសារលិខិតបញ្ជាក់ថាបដិវត្តន៍របស់ទីក្រុង Tehran បានធ្វើឲ្យ ផែនការរបស់អាមេរិកនៅតំបន់ទទួលបរាជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ