អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនសម្រាប់រាល់កិច្ចចរចាដោយឆ្ពោះទៅបញ្ចប់ទណ្ឌកម្ម

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានប្រកាសថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់កិច្ចចរចាប្រកប ដោយអត្ថប្រយោជន៍ ឆ្ពោះទៅរកការបញ្ចប់ទណ្ឌកម្មប្រឆាំងប្រទេសនេះ។ 
អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនសម្រាប់រាល់កិច្ចចរចាដោយឆ្ពោះទៅបញ្ចប់ទណ្ឌកម្ម - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ថ្លែងនៅទីក្រុងតេអេរ៉ង់ ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានដាក់ចេញសេចក្តីប្រកាសនេះក្នុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តីបារាំង Emmanuel Macron កាលពីថ្ងៃទី ៥ ខែកញ្ញា។ នេះគឺជាជំនួបតាមទូរស័ព្ទលើកទី ២ ក្នុង រយៈពេលមួយខែរវាងមេដឹកនាំអ៊ីរ៉ង់និងបារាំង។

ចំណែកខ្លួនវិញ លោកប្រធានា ធិបតី Emmanuel Macron សង្ឃឹមថា រាល់កិច្ចចរចារនៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ អាចបន្តឡើងវិញដោយមានការចូលរួមពីប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតី Emmanuel Macron បានលើកឡើងថា ចាំបាច់ត្រូវពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ប៉ារីសក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ