អ៊ីរ៉ង់ប្រកាសថា ទទួលបានកិច្ចព្រមព្រៀងស្ដីពី​ភាពខុសគ្នាដ៏​សំខាន់ៗ​ក្នុង​កិច្ចចរចានុយក្លេអ៊ែរ

(VOVWORLD) - នៅថ្ងៃទី ២២ ខែមិថុនា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabiei បានឲ្យដឹងថា អ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងស្ដីពីភាពខុសគ្នាដ៏សំខាន់ៗក្នុងកិច្ចចរចាស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅទីក្រុងវីយែន ប្រទេសអូទ្រីស ព្រមទាំងសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងរង់ចាំការសម្រេចចិត្តរបស់អាមេរិកក្នុងបញ្ហានេះ។
អ៊ីរ៉ង់ប្រកាសថា ទទួលបានកិច្ចព្រមព្រៀងស្ដីពី​ភាពខុសគ្នាដ៏​សំខាន់ៗ​ក្នុង​កិច្ចចរចានុយក្លេអ៊ែរ - ảnh 1ការចរចានៅក្នុងទីក្រុងវីយែន  (រូបថត៖ រ៉យទ័រ / skynewsarabia)

លោក Ali Rabiei បានពន្យល់បន្ថែមថា ភាពខុសគ្នាស្ទើរតែទាំងអស់គឺសុទ្ធតែពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានភាគីចរចាស្រុះចិត្តគំនិតគ្នា ហើយឯកសារពាក់ព័ន្ធត្រូវបានរៀបចំឡើងរួចជាស្រេចហើយ។ អ៊ីរ៉ង់សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងចុងក្រោយ មុនពេលផ្ទេរប្រគល់រដ្ឋាភិបាលជូនប្រធានាធិបតីជាប់ឆ្នោត។ លោក Ali Rabiei មានសុទិដ្ឋិនិយមថា ជុំចរចាលើកក្រោយអាចជាជុំចរចាចុងក្រោយ។

មុននេះ បណ្ដាកិច្ចចរចានៅទីក្រុងវីយែន ប្រទេសអូទ្រីសត្រូវបានចាប់ផ្តើមនៅខែមេសាកន្លងទៅ សំដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញរវាងអ៊ីរ៉ង់ និងក្រុម P5 + 1 រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ