អ៊ីរ៉ង់ប្រកាសនឹងតបតវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -អ៊ីរ៉ង់មានវិធីសស្ត្រផ្សេងៗគ្នាជាច្រើន ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងពោលខាងលើ ហើយប្រតិកម្មរបស់អ៊ីរ៉ង់ ព្រមទាំងសហគមន៍អន្តរជាតិនឹងមិនល្អចំពោះអាមេរិកឡើយ។
អ៊ីរ៉ង់ប្រកាសនឹងតបតវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ង់ប្រកាសនឹងតបតវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

នាថ្ងៃទី ២០ មេសា អ៊ីរ៉ង់បានប្រកាសនឹងអនុវត្តន៍វិធានការតបតវិញផ្សេងៗជាច្រើន ប្រសិនបើអាមេរិកបោះបង់ចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ (ឬហៅថាផែនការសកម្មភាពរួមទូលាយ JCPOA) ដែលត្រូវបានចុះហត្ថលេខារវាងតេអេរ៉ង់និងក្រុម P5 + 1 ( រួមទាំងសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិរួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក រួមជាមួយអាល្លឺម៉ង់) ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុងញូវយ៉ក របស់អាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសង្កត់ធ្ងន់ថា៖អ៊ីរ៉ង់មានវិធីសស្ត្រផ្សេងៗគ្នាជាច្រើន ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងពោលខាងលើ ហើយប្រតិកម្មរបស់អ៊ីរ៉ង់ ព្រមទាំងសហគមន៍អន្តរជាតិនឹងមិនល្អចំពោះអាមេរិកឡើយ។ លោករូបនេះក៏បានអះអាងថា៖រាល់ការខិតខំប្រឹងប្រែង ដើម្បីចរចាឡើងវិញនូវ JCPOA នឹង"មិនមានចម្លើយជាវិជ្ជមាន"ពីអ៊ីរ៉ង់ឡើយ ហើយតេហេរ៉ង់ប្ដេជ្ញាចិត្តមិនធ្វើសម្បទានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ