អ៊ីរ៉ង់ព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដាក់ទណ្ឌកម្មឡើងវិញ

(VOVWORLD) -គោលដៅរបស់ JCPOAគឺលុបចោលបទដាក់ទណ្ឌកម្ម តម្រង់លើ អ៊ីរ៉ង់។ ប្រសិនបើអាមេរិកអនុវត្តន៍ក់បទដាក់ទណ្ឌកម្មទាំងនេះឡើងវិញនោះ អ៊ីរ៉ង់នឹងដកខ្លួនចេញពី JCPOA ផងដែរ៕
អ៊ីរ៉ង់ព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដាក់ទណ្ឌកម្មឡើងវិញ - ảnh 1 អ៊ីរ៉ង់ព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដាក់ទណ្ឌកម្មឡើងវិញ

នាថ្ងៃទី ៧ មេសា ប្រធានគណៈកម្មការសន្តិសុខជាំតិ និងគោលនយោបាយកិច្ចការប្រទេសនៃរដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានប្រកាសថា៖អ៊ីរ៉ង់ប្រាកដជានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥  (ឬហៅថាផែនការសកម្មភាពរួមទូលាយ JCPOA) ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មឡើងវិញតម្រង់លើអ៊ីរ៉ង់ ។ លោក Alaeddin Boroujerdi បានឲ្យដឹងថា៖គោលដៅរបស់ JCPOAគឺលុបចោលបទដាក់ទណ្ឌកម្ម តម្រង់លើ អ៊ីរ៉ង់។ ប្រសិនបើអាមេរិកអនុវត្តន៍ក់បទដាក់ទណ្ឌកម្មទាំងនេះឡើងវិញនោះ អ៊ីរ៉ង់នឹងដកខ្លួនចេញពី JCPOA ផងដែរ៕

សូមបញ្ជាក់ថាទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់មានភាពតានតឹងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ឡើងកាន់អំណាច ហើយប្រកាសប្រឆាំងជំទាស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានអ៊ីរ៉ង់ចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមាន អង់គ្លេស បារាំង អាមេរិក រុស្ស៊ី និងចិន) កាលពីខែកក្កដាឆ្នាំ ២០១៥ ក្រោមរដ្ឋអំណាចរបស់លោក ប្រធានាធិបតី Barack Obama ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ