អ៊ីរ៉ង់ព្រមានតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម

(VOVWORLD) -នាថ្ងៃទី ៧ ខែកក្កដា គឺជាពេលវេលាផុតកំណត់ ដែលអ៊ីរ៉ង់បានប្រកាសនឹងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមលើសពីកម្រិកកំណត់ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

 ជាក់ស្ដែង ចាប់ពីថ្ងៃទី ៧ ខែកក្កដាអ៊ីរ៉ង់នឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមឡើងហួសពី ៣,៦៧% ហើយបង្កើនការទុកបម្រុងបរិមាណនៃការ អ៊ុយរ៉ានីញ៉ូមចម្រើនលើសពីកម្រិត ៣០០ គីឡូក្រាម។

តាមក្រុមអ្នកជំនាញថា នាបច្ចុបន្ននេះ អ៊ីរ៉ង់ មានមាស៊ីន centrifuge ចំនួន ១៩ ពាន់គ្រឿង ហើយអាចតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងរយៈពេល ពីរ ទៅ បី សប្តាហ៍ ក៏ដូចជាអាចផលិត គ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលមួយឆ្នាំផងដែរ។ ការតម្លើងការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម កំពុងជំរុញការប្រឈមមុខដាក់គ្នាខាងយោធារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់អាចរងបទដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៦ ខែកក្កដា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយជាមួយសមភាគីបារាំងលោក Emmanuel Macron នោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្កោលទោសចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើទីក្រុងតេអេរ៉ង់ គឺជា "ទង្វើភេរវកម្ម" ព្រមទាំងដាស់តឿនឲ្យ សហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងថែមទៀត សំដៅរក្សាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីជាង ១ ឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ