អ៊ីរ៉ង់ព្រមានអំពីលទ្ធភាពដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ឧត្តមសេនីយ៍ត្រី Mohammad Baqeri នាថ្ងៃទី៣០ តុលា ប្រកាសថា ប្រទេសនេះនឹងដកខ្លួនចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ ដែលតេអេរ៉ង់និងក្រុម P៥+១ (រួមមានអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ីនិងអាល្លឺម៉ង់) ចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ប្រសិនបើអាមេរិកដាក់ ទណ្ឌកម្មឡើងវិញទៅលើប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ។ 
អ៊ីរ៉ង់ព្រមានអំពីលទ្ធភាពដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1កងកម្លាំងយោធាអ៊ីរ៉ង់ (រូបថត៖ Reuters) 


ឧត្តមសេនីយ៍ត្រី Baqeri សង្កត់ធ្ងន់ថា បើទោះបីជាកិច្ចព្រមព្រៀងនេះនាំមកនូវផលប្រយោជន៍ សំរាប់អ៊ីរ៉ង់ជាមួយនឹងការលុបចោលបទដាក់ទណ្ឌកម្មរបស់លោកខាងលិចក្ដី ប៉ុន្តែអ៊ីរ៉ង់មិនមានមូលហេតុណាដើម្បីរក្សាកិច្ចព្រមព្រៀងនេះប្រសិនបើបទដាក់ ទណ្ឌកម្មថ្មីត្រូវបានអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ