អ៊ីរ៉ង់មិនបញ្ចូនសារធាតុ urani ដែលបានចំរាញ់ចេញពីប្រទេស

អ៊ីរ៉ង់មិនបញ្ចូនសារធាតុ urani ដែលបានចំរាញ់ចេញពីប្រទេស - ảnh 1
អនុរដ្ឋមន្តី្រការបរទេសអ៊ីរ៉ង់លោក Abbas Araqchi
 (រូបថតៈ nld.com.vn)


(VOVworld)-មុននឹងវង់ចរចារអំពីនុយក្លេអ៊ែរជាមួយក្រុម P5+1(រួមមាន អាមេរិក
រុស្ស៊ី អង់គ្លេស បារំាង ចិន​និងអាល្លឺម៉ង) នាថ្ងៃទី១៥និង១៦តុលា ខាងមុខ នៅ
Geneva ស្វីស អនុរដ្ឋមន្តី្រការបរទេសអ៊ីរ៉ង់លោក Abbas Araqchi នាថ្ងៃទី១៣
តុលា​បាន​ប្រកាសថា តេហេរ៉ងនឹងមិនយល់ព្រមឲ្យបញ្ជូនឃ្លាំងចម្រើនសារធាតុ
Urani ចេញពីប្រទេស ក៏ដូចជាការផ្អាករាល់សកម្មភាព ចម្រាញ់សារធាតុ Urani តាមសំណើររបស់លោកខាងលិចឡើយ។លោក Araqchi អះអាងថា អ៊ីរ៉ង់ត្រៀម
ខ្លួនជាស្រេច ចរចារអំពីមរិមាណ កម្រឹត និងរបៀប​ចម្រើនសារធាតុ urani ប៉ុន្តែ
មិនបញ្ជូនឃ្លាំងចម្រើនសារធាតុUrani ចេញពីប្រទេសជាតិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ