អ៊ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរ

 អ៊ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរ - ảnh 1
 

អ៊ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរ​(TTXVN)

  (VOV)_ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាស​នាថ្ងៃទី១១ ឧស ភាថា៖ ប្រទេសនេះនឹងតម្លាភាពរាល់បញ្ហាដែលទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរប៉ុន្តែ មិនបញ្ឈប់បញ្ចប់កម្មវិធីនេះដោយមូលហេតុណា១ឡើយ។ បទថ្លែងមតិនេះរបស់ ប្រធានាធិបតី​ Hassan Rouhani ត្រូវបាននាំចេញមុនវង់​ចរចារ​ស្ដី​ពីនុយគ្លេអ៉ែរ​​ថ្មី​ រវាង អ៊ីរ៉ង់និងក្រុម P​៥+១ (រួមមាន អង់គ្លេស ​បារាំង អាមេរិក រុស្ស៊ី ចិននិងអាលឺម៉ង់) នឹង ប្រព្រឹត្តទៅពីថ្ងៃទី១៣ ឧសភា នៅទីក្រុង Vienna អូទ្រីស។ គោលដៅរបស់វង់ចរចារ នេះគឺឆ្ពោះទៅកិច្ចព្រមព្រៀងមួយស្ដីពីនុយគ្លេអ៉ែរលើគ្រប់វិស័យ។ ក៏តាមថ្នាក់ដឹកនាំ អ៊ីរ៉ង់​រូបនេះថា៖​បណ្ដាសកម្មភាពនុយគ្លេអ៉ែររបស់ប្រទេសនេះ គឺសមស្របជា​មួយ​ អនុសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនិងការកំណត់នានារបស់​អន្តរជាតិដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ