អ៊ីរ៉ង់វាយតំលៃខ្ពស់គោលនយោបាយរបស់អាល្លឺម៉ង់ចំពោះមជ្ឈឹមបូព៌ា

អ៊ីរ៉ង់វាយតំលៃខ្ពស់គោលនយោបាយរបស់អាល្លឺម៉ង់ចំពោះមជ្ឈឹមបូព៌ា - ảnh 1
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោក Markus Ederer (រូបថត៖IRNA)

(VOVworld) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នាថ្ងៃទី ១០
ឧសភា បានឡើងសម្លេងស្វាគមទស្សនៈរបស់អាល្លឺម៉ង់ស្ដីអំពីស្ថានភាពនាបច្ចុប្បន្ន
នៅមជ្ឈឹមបូព៌ាដោយចាត់ទុកថា បែកឡាំងដើរតួនាទីដ៏សំខាន់ក្នុងបម្រែបម្រួលតំបន់
និងអន្តរជាតិ។លោក Zarif ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ ការដែលមជ្ឈដ្ឋាន
មន្ត្រីអ៊ីរ៉ង់និងអាល្លឺម៉ង់រៀបចំជំនួបពិគ្រោះយោបល់អំពីបញ្ហា នយោបាយ សេដ្ឋកិច្ច
វប្បធម៌និងរដ្ឋសភា ក៏ដូចជាជំរុញខ្លាំងទំនាក់ទំនងទ្វេភាគី លើវិស័យពាណិជ្ជកម្មនិង
សេដ្ឋកិច្ច។
នាថ្ងៃដដែល នៅជំនួបសន្ទនាជាមួយអ្នកការទូតអាល្លឺម៉ង់ អនុរដ្ឋមន្រ្តីការបរទេស
អ៊ីរ៉ង់ទទួលបន្ទុកបញ្ហាអឺរ៉ុបនិងអាមេរិកលោក Majid Takht-e Ravanchi បានអះអាង
ជាថ្មីម្ដងទៀតនូវការសន្យារបស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម
P៥+១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ