អ៊ីរ៉ង់សង្ឃឹមថាចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1

អ៊ីរ៉ង់សង្ឃឹមថាចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1 - ảnh 1
មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅBushehr
(រូបថតៈ AFP)

(VOV)-អ៊ីរ៉ង់សង្ឃឹមថា កិច្ចចរចារនាពេលខាងមុខរវាងក្រុមចរចារនុយក្លេអ៊ែរនៃប្រ
ទេសនេះជាមួយដំណាងសហភាពអ៊ឺរ៉ុប នឹងជួយបើកផ្លូវប្រការចាប់ផ្តើមឡើងវិញ កិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែរ។ ថ្លែងមតិក្នុងថ្ងៃ ១៧
កក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Ramin Mehmanparast ឲ្យដឹងថា នាថ្ងៃ
ទី ២៤កក្កដាខាងមុខ នឹងប្រព្រឹត្តទៅ ការពិភាក្សារវាងអ្នកចរចារអ៊ីរ៉ង់ពីររូប ជាមួយ
តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសសហភាពអឺរ៉ុប 
Catherine Ashton។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់សង្កត់ធ្ងន់ថា ការជួបសន្ទ
នានេះ នឹងជាកត្តា សំខាន់សំដៅជម្រុញការចាប់ផ្តើមឡើងវិញកិច្ចចរចាររវាងអ៊ីរ៉ង់
ជាមួយក្រុម P5+1ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ