អ៊ីរ៉ង់សន្យាបន្តជួយឧត្ថម្ភអ៊ីរ៉ាក់ក្នុងការប្រឆាំងនឹងភេវរកម្ម


អ៊ីរ៉ង់សន្យាបន្តជួយឧត្ថម្ភអ៊ីរ៉ាក់ក្នុងការប្រឆាំងនឹងភេវរកម្ម - ảnh 1
អ៊ីរ៉ង់សន្យាបន្តជួយឧត្ថម្ភអ៊ីរ៉ាក់ក្នុងការប្រឆាំងនឹងភេវរកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន
អះអាងថា៖ Tehran នឹងបន្តគាំទ្រអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេវរកម្ម
ព្រមទាំង បានអះអាងថា៖ សន្តិសុខនៃប្រទេសជិតខាងទាំង ២ នេះមានទំនាក់ទំនង ជិតស្និតជាមួយគ្នា។ ថ្លែងមតិក្នុងការសន្ទនានៅរដ្ឋធានី  Tehran ជាមួយនាយក
រដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Haider al-Abadi  ប្រធានាធិបតី Rouhani បានចាត់ទុកថា៖
ការទទួលខុសត្រូវក្នុងការប្រឆាំងនិងវាយឲ្យបរាជ័យលិទ្ធិភេវរកម្មគឺចំណុះលើ
អ៊ីរ៉ាក់និងកងទ័ពនៃប្រទេសនេះ ប៉ុន្តែ សង្កត់ធ្ងន់ថា៖ អ៊ីរ៉ង់បាននឹងកំពុងប្រកៀក
ស្មារជាមួយរដ្ឋាភិបាលនិងប្រជាពលរដ្ឋអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនេះ។ រីឯ
ខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក  Haider Al-Abadi បានវាយតំលៃខ្ពស់
ការជួយឧបត្ថម្ភមិត្តភាពរបស់អ៊ីរ៉ង់ចំពោះបណ្ដាការខំប្រឹងប្រែងប្រឆាំងលិទ្ធិ
ភេវរកម្មរបស់  Baghdad ហើយជឿជាក់ថា៖ ការជួយ ឧបត្ថម្ភនេះពី  Tehran នឹងជួយវាយឲ្យបរាជ័យអង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS) នៅអ៊ីរ៉ាក់និង
ក្នុងតំបន់ មជ្ឈឹមបូព៌ារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ