អ៊ី​រ៉ង់​ស្នើរ​ឲ្យ​អាមេរិក ធានា​​ផ្លូវច្បាប់​ដើម្បី​ស្តារឡើង​វិញ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​

(VOVWORLD) - នៅថ្ងៃទី ១០ ខែមេសា អ្មកនីតិបញ្ញត្តិអ៊ីរ៉ង់បានស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ការធានាផ្លូវច្បាប់ ដើម្បីរាំងស្កាត់រដ្ឋាភិបាលនាពេលអនាគតរបស់អាមេរិក ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ដើម្បីជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមានឈ្មោះផ្លូវការថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA )។
អ៊ី​រ៉ង់​ស្នើរ​ឲ្យ​អាមេរិក ធានា​​ផ្លូវច្បាប់​ដើម្បី​ស្តារឡើង​វិញ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ - ảnh 1ទិដ្ឋភាពទូទៅនៃការចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក សំដៅស្ដារឡើងវិញនូវកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)

យោងតាមសេចក្តីប្រកាសដែលបានចុះហត្ថលេខាដោយសមាជិកសភាអ៊ីរ៉ង់ចំនួន ២៥០នាក់ សហរដ្ឋអាមេរិកគួរតែផ្តល់ការធានាផ្លូវច្បាប់ចាំបាច់ ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលថាទីក្រុងវ៉ាស៊ីនតោននឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA ម្តងទៀតនោះទេ ហើយនេះត្រូវបានធានាពីស្ថាប័នធ្វើសេចក្តីសម្រេចរបស់ហរដ្ឋអាមេរិក រួមទាំងរដ្ឋសភាអាមេរិក តាមទម្រង់ស្របច្បាប់ទាំងស្រុងសំដៅមិនបង្កជាឧបសគ្គដល់ការអនុវត្តកិច្ចព្រមព្រៀងនាពេលអនាគត។

នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសនេះនឹងមិនចាកចេញពីការចរចានៅទីក្រុងវីយែន (អូទ្រីស) នោះទេ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ចង់ស្វែងរកមធ្យោបាយធានាសិទ្ធិរបស់ប្រជាជនតាមរយៈកិច្ចព្រមព្រៀង។ ចាប់តាំងពីខែមេសាឆ្នាំ២០២១មក អ៊ីរ៉ង់ និងភាគីដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានធ្វើការចរចារចំនួន៨លើក នៅទីក្រុងវីយែន ដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។ អាមេរិកបានចូលរួមដោយប្រយោលតាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU) ប៉ុន្តែ នាបច្ចុប្បន្ននេះ ភាគីទាំងអស់ជឿជាក់ថា ទាំងទីក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោនត្រូវការធ្វើការសម្រេចចិត្តនយោបាយ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ