អ៊ីរ៉ង់សម្តែងនូវសុទិដ្ឋិនិយមចំពោះការចរចារអំពីបញ្ហានុយក្លេអ៊ែរជាមួយ EU

(VOVworld) – អ៊ីរ៉ង់បានសម្តែងនូវសុទិដ្ឋិនិយមចំពោះយថាទស្សនៃបណ្ដាការចរចារអំពី
បញ្ហានុយក្លេអ៊ែររវាងប្រទេសនេះជាមួយសហភាពអឺរ៉ុប (EU) ដែល បានរៀបចំឡើង
នាថ្ងៃទី ១៥ ឧសភា នៅទីក្រុង Istanbul ទួរគី។ ប្រធានក្រុម ជួបចរចាររបស់អ៊ីរ៉ង់ លោក
Saeed Jalili និងតំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការ
បរទេស EU លោកស្រី Catherine Ashton នឹងធ្វើ ជាអាធិបតីការចរចារលើកទី ១០ រវាង
ភាគីទាំង ២។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន អ្នកសារព័ត៌មាន​ អ្នកនាំពាក្យក្រសួងការ
បរទេសអ៊ីរ៉ង់ លោក Abbas Araqchi ឲ្យដឹងថា៖ Teheran សង្ឃឹមថា៖ បណ្ដាការផ្តើមគំនិត
ដែលប្រទេសនេះបាន នាំចេញក្នុងការចរចារនៅ Kazakhstan មុននោះ នឹងទទួលបាន
ការរួមមតិមាន ចរិតលក្ខណៈស្ថាបនា។ ស្តីពីការដាក់សម្ពាធន៍របស់លោកខាងលិច
ចំពោះកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Araqchi បានសង្កត់ធ្ងន់ថា៖ កាយវិការនេះ
របស់ លោកខាងលិចមិនអាចដោះស្រាយបានការខ្វែងគំនិតយូរអង្វែងរវាងបណ្ដា ប្រទេសលោកខាងលិច​និង Teheran ឡើយ៕

អ៊ីរ៉ង់សម្តែងនូវសុទិដ្ឋិនិយមចំពោះការចរចារអំពីបញ្ហានុយក្លេអ៊ែរជាមួយ EU - ảnh 1
អ៊ីរ៉ង់បានសម្តែងនូវសុទិដ្ឋិនិយមចំពោះយថាទស្សនៃបណ្ដា ការចរចារអំពីបញ្ហានុយក្លេអ៊ែររវាងប្រទេសនេះជាមួយសហភាពអឺរ៉ុប (EU) (Image: Reuters)




ប្រតិកម្មទៅវិញ

ផ្សេងៗ