អ៊ីរ៉ង់អំពាវនាវឲ្យអឺរ៉ុបធានាការសន្យាចំពោះការព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ជាមួយ ប្រធានាធិបតី លោកHassan Rouhani នៅតេអេរ៉ង់អំពីបញ្ហាសេដ្ឋកិច្ចនោះ មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei នាថ្ងៃទី ១៥ កក្កដា បានប្រកាសថា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជាតិអ៊ីរ៉ង់ត្រូវបញ្ឈប់ការពឹងផ្អែកទៅលើការព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ។
អ៊ីរ៉ង់អំពាវនាវឲ្យអឺរ៉ុបធានាការសន្យាចំពោះការព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei (កណ្តាល) ជួបប្រជុំជាមួយប្រធានាធិបតី Hassan Rouhani (ស្តាំ) និងគណៈរដ្ឋមន្ត្រីនៅតេអេរ៉ង់នៅថ្ងៃទី 15 ខែមិថុនា។ (រូបថត: AFP / TTXVN) 

មេដឹកនាំ លោក Ali Khamenei ក៏បានសង្កត់ធ្ងន់ថា អឺរ៉ុបចាំបាច់ត្រូវធានាការសន្យាជាមួយតេអេរ៉ង់ក្នុងការអនុវត្តការព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ ២០១៥។

មុននេះ នាថ្ងៃទី ៦ កក្កដារដ្ឋមន្រ្តីការបរទេសជាមាជិក JCPOA រួមមានបណ្តាប្រទេសអឺរ៉ុបដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ រួមជាមួយរុស្ស៊ី ចិន និងអ៊ីរ៉ង់ បានជួបប្រជុំគ្នានៅរដ្ឋធានី Vienna ប្រទេសអូទ្រីស សំដៅពិភាក្សាអំពីវិធីការពារ JCPOA ក្រោយពីអាមេរិកដកខ្លួនចេញពីការព្រមព្រៀងនេះ។ សេចក្តីថ្លែងការណ៍រួមនៃភាគីទាក់ទិននានា ក្រោយពីកិច្ចប្រជុំនេះបានអះអាងនូវការរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ក្នុងនោះមានការដែល "តេអេរ៉ង់នៅបន្តនាំចេញប្រេងនិងឧស្ម័ន ក៏ដូចជាផលិតផលថាមពលផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ