អ៊ីរ៉ង់អះអាងគោលបំណងចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -អ៊ីរ៉ង់ចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដែលប្រទេសខ្លួនបានចុះហត្ថលេខាជាមួយក្រុម P5 + 1 ទោះបីជាអាមេរិកបានប្រកាសដកខ្លួនចេញក៏ដោយ។
អ៊ីរ៉ង់អះអាងគោលបំណងចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ។ (រូបថត: AFP / TTXVN) 

នាថ្ងៃទី ៤ កក្កដា ថ្លែងមតិនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអូទ្រីសនោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអះអាងសារជាថ្មីនូវគោលបំណងចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ដែលប្រទេសខ្លួនបានចុះហត្ថលេខាជាមួយក្រុម P5 + 1 ទោះបីជាអាមេរិកបានប្រកាសដកខ្លួនចេញក៏ដោយ។ លោក Hassan Rouhani បានលើកច្បាស់ថា៖ គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយកិច្ចព្រមព្រៀងនេះទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏ដូចជាសហភាពអឺរ៉ុប(EU) ក្នុងនោះមានអូទ្រីសផងដែរ។

គាំទ្រទស្សនៈនេះ ប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen បានសង្កត់ធ្ងន់ថាប្រទេសខ្លូនចាត់ទុកថា JCPOA ជាកត្តាសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងអះអាំងថា ប្រសិនបើតេអេរ៉ង់សម្រេចចិត្តរក្សាកិច្ចព្រមព្រៀងនេះ អូទ្រីសនឹងបន្តគាំទ្រកាយវិការនេះជាបន្ត។

ស្ដីពីបញ្ហាអ៊ីរ៉ង នាថ្ងៃដដែល តំណាងរបស់អ៊ីរ៉ង់ប្រចាំអង្គការបណ្ដាប្រទេសនាំចេញប្រេងឥន្ធនៈ OPEC លោក Hossein Kazempour Ardebili បានព្រមានចំពោះការដែលប្រធានាធិបតីអាមេរិកលោក Donald Trump បង្កសម្ពាធចំពោះសហគ្រាសអន្តរជាតិ ដែលបញ្ជាទិញប្រេងរបស់អ៊ីរ៉ង់ នឹងដំឡើងតម្លៃប្រេងឡើងខ្ពស់ ហើយជះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចអាមេរិក។ការព្រមាននេះត្រូវបាននាំចេញសំដៅតបតវិញការដែលអាមេរិកបង្កសម្ពាធចំពោះប្រទេសនាំចូលប្រេងឥន្ធនៈពីអ៊ីរ៉ង់ដោយតម្រូវឲ្យប្រទេសទាំងនេះបញ្ឈប់ការនាំចូលប្រេងពី តេអេរ៉ង់ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា បើមិនដូច្នេះទេ នឹងត្រូវ ប្រឈមនឹងបទដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ