អ៊ីរ៉ង់អះអាងថានឹងមិនធ្វើការចរចារអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាថ្មីម្ដងទៀត

អ៊ីរ៉ង់អះអាងថានឹងមិនធ្វើការចរចារអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាថ្មីម្ដងទៀត - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធានក្រុមចរចាររបស់អ៊ីរ៉ង់លោក Abbas Araghchi
(រូបថត៖Getty Images/AFP/TTXVN)

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធានក្រុមចរចាររបស់អ៊ីរ៉ង់លោក
 Abbas Araghchi នាថ្ងៃទី១៥ មករា អះអាងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេស
នេះនិងក្រុមមហាអំណាចពិភពលោកនឹងមិនត្រូវយកមកធ្វើការចរចារជាថ្មីម្ដងទៀត
នោះទេ។មន្ត្រីអ៊ីរ៉ង់រូបនេះបានថ្លែងមតិដូច្នេះនៅសន្និសីទកាសែតគូសសញ្ញារយៈ
ពេល១ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានសុពលភាពចាប់ពីថ្ងៃទី១៦
មករា ឆ្នាំ២០១៦ ហើយមុននឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump
 ឡើងកាន់តំណែង។លោក Abbas Araghchi លើកច្បាស់ថា រដ្ឋ អំណាចថ្មីរបស់
អាមេរិកមិនអាចលុបចោលកិច្ចព្រមព្រៀងនេះបានឡើយ។
មុននោះ ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Donald Trump បានរិះគន់
កិច្ច ព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ហើយប្រកាសថា នឹងធ្វើការចរចារឡើងវិញ
អំពី កិច្ចព្រមព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ