អ៊ីរ៉ង់អះអាងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែក្នុងករណីបទដាក់ទណ្ឌកម្មត្រូវបានលុបចោល


អ៊ីរ៉ង់អះអាងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែក្នុងករណីបទដាក់ទណ្ឌកម្មត្រូវបានលុបចោល  - ảnh 1
អ៊ីរ៉ង់អះអាងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែក្នុងករណីបទដាក់ទណ្ឌកម្មត្រូវបាន
លុបចោល ប៉ុណ្ណ (Image: VNA)

(VOVworld) –  ក្នុងការថ្លែងសន្ទរកថានៅកាណាល់ទូរទស្សន៍ នាថ្ងៃទី ៩ មេសា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា៖ ប្រទេសនេះ ចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរជាមួយក្រុម P5+1 តែនៅ ក្នុងករណីរាល់បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ត្រូវបានលុបចោល ប៉ុណ្ណោះ
ព្រមទាំង អះអាងថា៖ អ៊ីរ៉ង់មានគោលបំណងទទួលបានកិច្ចព្រមព្រៀងដែល
នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងអស់។ គោលជំហរពោលខាងលើក៏
ត្រូវបានមេដឹក​នាំស្មារតីសម្តេចព្រះសង្ឃរាជអ៊ីរ៉ង់  Ali Khamenei អះអាងលើកា
ណាល់ទូរទស្សន៍ ផងដែរ។ ក្រៅពីនោះ ព្រះសង្ឃរាជ Khamenei បានអះអាង
ថែមទៀតថា៖ កិច្ចព្រម ព្រៀងក្របខ័ណ្ឌដែលភាគីនានាទើបនឹងទទួលបានមិន
ទាន់អាចធានាបានថា៖ កិច្ចព្រមព្រៀងចុងក្រោយអាចត្រូវបានចុះហត្ថលេខាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ