អឺរ៉ុបនៅតែបែកបាក់គ្នាលើដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន

(VOVWORLD) - នៅមុនថ្ងៃនៃការប្រារព្ធខួបលើកទីបីនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បណ្តាប្រទេសនៅអឺរ៉ុបបន្តធ្វើសេចក្តីប្រកាសបង្ហាញពីការបែកបាក់របស់ លើបញ្ហាអ៊ុយក្រែន ក៏ដូចជាក្នុងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ទីក្រុងគៀវ។ 
 អឺរ៉ុបនៅតែបែកបាក់គ្នាលើដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន - ảnh 1ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញក្នុងអំឡុងពេលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅក្រុងគៀវ (អ៊ុយក្រែន) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (រូបថត៖ TTXVN)

ប្រទេសជាច្រើននៅអឺរ៉ុបដូចជា អង់គ្លេស អេស្ប៉ាញនិងក្រិក បន្តអះអាងគាំទ្រអ៊ុយក្រែន។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២២ ខែកុម្ភៈ ជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen, នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានពិភាក្សាអំពីតម្រូវការដើម្បីធានាសន្តិភាព “យុត្តិធម៌និងយូរអង្វែង” សម្រាប់អ៊ុយក្រែន។

នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីអង់គ្លេសបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ទីក្រុងគៀវ ក្នុងការចូលរួមក្នុងការចរចារ ទាំងអស់ដើម្បីបញ្ចប់ជម្លោះ ទន្ទឹមនឹងការបញ្ជាក់អំពី "ការគាំទ្រឥតឈប់ឈរ" របស់ទីក្រុងឡុងដ៍ចំពោះទីក្រុងគៀវ។

នៅក្នុងកាយវិការពាក់ព័ន្ធ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានបញ្ជាក់ថា សន្តិភាពនៅអ៊ុយក្រែននិងសន្តិសុខអឺរ៉ុប គឺជាបញ្ហាដែលមិនអាច "ចាប់បង្ខំ" ហើយត្រូវតែសម្រេចដោយអ៊ុយក្រែននិងអឺរ៉ុបប៉ុណ្ណោះ។

នៅក្នុងសារស្រដៀងគ្នានេះ នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បានបញ្ជាក់កាលពីថ្ងៃទី ២២ ខែកុម្ភៈថា ក្របខណ្ឌសន្តិភាពណាមួយសម្រាប់ជម្លោះនៅអ៊ុយក្រែន ត្រូវតែមានការចូលរួម និងការឯកភាពពីក្រុងគៀវ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសថា លោកនឹងរារាំងអ៊ុយក្រែនពីការចូលរួមក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) ប្រសិនបើជំហាននេះដើរបញ្ច្រាសនឹងផលប្រយោជន៍របស់ទីក្រុង Budapest៕

ប្រតិកម្មទៅវិញ

ផ្សេងៗ