អារ៉ាប់ប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់ផ្សេងៗធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងជាមួយកាតា

(VOVWORLD) - លោករដ្ឋមន្រ្តី Farhan al-Saud បានបន្ថែមទៀតថា ភាគីនានាបាន បង្ហាញឲ្យឃើញនូវការប្ដេជ្ញានយោបាយនិងសុឆន្ទៈ សំដៅធានាការអនុវត្ត កិច្ចព្រមព្រៀងស្ដីពីការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងការទូតនិង ទំនាក់ទំនងផ្សេងៗទៀត រួមទាំងការបើកជើងហោះហើរឡើងវិញផងដែរ។
អារ៉ាប់ប៊ីសាអូឌីតនិងសម្ព័ន្ធមិត្តអារ៉ាប់ផ្សេងៗធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងជាមួយកាតា - ảnh 1ថ្នាក់ដឹកនាំបណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្សអញ្ជើញចូលរួមកិច្ចប្រជុំកំពូល GCC លើកទី៤១នៅអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី៥ មករា។ (រូបថត៖ AFP/TTXVN)
ថ្លែងនៅកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស (GCC) លើកទី៤១ ដែលបានប្រារព្ធធ្វើឡើងនៅអារ៉ាប់ប៊ីសាអូឌីតនា ថ្ងៃទី៥ មករា រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Faisal bin Farhan al-Saud បានឲ្យដឹងថា រដ្ឋអំណាចទីក្រុង Riyadh និងប្រទេស អារ៉ាប់ជាសម្ព័ន្ធមិត្តចំនួន៣ផ្សេងទៀត (រួមមានអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប) បានឯកភាពគ្នាធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងទាំង ស្រុងជាមួយកាតា។
        លោករដ្ឋមន្រ្តី Farhan al-Saud បានបន្ថែមទៀតថា ភាគីនានាបាន បង្ហាញឲ្យឃើញនូវការប្ដេជ្ញានយោបាយនិងសុឆន្ទៈ សំដៅធានាការអនុវត្ត កិច្ចព្រមព្រៀងស្ដីពីការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងការទូតនិង ទំនាក់ទំនងផ្សេងៗទៀត រួមទាំងការបើកជើងហោះហើរឡើងវិញផងដែរ។
        មុននោះ ព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានប្រកាសថា បណ្ដាប្រទេស តំបន់ឈូងសមុទ្រពែក្សបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ឆ្ពោះទៅរក “សាមគ្គីភាពនិងស្ថិរភាព” នៅកិច្ចប្រជុំ កំពូល GCC សំដៅពិភាក្សាលើវិធានការលុបចោលការឡោមព័ទ្ធទៅលើ ប្រទេសកាតាអស់រយៈពេល៣ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ