អឺរ៉ុបសំដែងនូវការខកចិត្តដោយហានិភ័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់អាចបែកបាក់

(VOVWORLD) - នាថ្ងៃទី ១១ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងស៊ុយអែតបាន        សម្តែងនូវការខកចិត្តចំពោះលទ្ធភាពនៃការបែកបាក់របស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយព្រមានទីក្រុងតេ អេរ៉ង់ថាប្រសិនបើប្រទេសសាធារណរដ្ឋអ៊ី    ស្លាមនេះដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នឹងបង្កឲ្យមាន «ភាពឯកកោអន្តរជាតិ» ព្រមទាំងរិះគន់លើអាមេរិក ដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតអស់រយៈពេលមួយទសវត្សរ៍កន្លងទៅ។
អឺរ៉ុបសំដែងនូវការខកចិត្តដោយហានិភ័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់អាចបែកបាក់ - ảnh 1 រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Margot Wallstrom 

ថ្លែងក្នុងកិច្ចប្រជុំមួយស្តីពីការរំលាយសព្វាវុធនៅទីក្រុង Stockholm រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Margot Wallstrom បានមានប្រសាសន៍ថាការដកខ្លួនចេញពីកិច្ចព្រមព្រៀងនា ឆ្នាំ ២០១៥ របស់ទីក្រុងវ៉ាស៊ីនតោនគឺ "គ្មានផលប្រយោជន៍" នោះឡើយ ហើយមិនត្រឹមតែគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឡើងនូវការគំរាមកំហែងដល់ជំនឿទុកចិត្តរបស់    បណ្តាប្រទេសមហាអំណាចនៅលើពិភពលោកក្នុងការចរចាជាមួយប្រទេសកូរ៉េទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ