អារ៉ាប៊ីសាអូឌីតបង្កើនការបង្ការប្រឆាំងជំងឺអេបូឡាមុននឹងបុណ្យHaj

អារ៉ាប៊ីសាអូឌីតបង្កើនការបង្ការប្រឆាំងជំងឺអេបូឡាមុននឹងបុណ្យHaj - ảnh 1
ប្រជាជនលីបេរីយ៉ា កំពុងអានព័ត៌មានអំពី
អាសន្នរោគអេបូឡា (រូបថតៈ AFP/TTXVN)

(VOVworld)- ស្ថាប័នមានសមត្ថកិច្ចអារ៉ាប៊ីសាអូឌីតទើបបឹងបានប្រកាសកម្មវិធី បង្ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡាថ្មី សំដៅបង្កើនលទ្ធភាពបង្ការអាសន្នរោគមុន
ពិធីបុណ្យជាប្រចាំឆ្នាំ Haj ខណៈពេលដែលមានជនអ៊ីស្លាមរាប់លាននាក់បាន ធ្វើ
 ធម្មយាត្រាមកទីនេះ ក្នុងនោះមានទាំងជនមកពីតំបន់អាហ្រិកផងដែរ។ នៅព្រ
 លានយន្តហោះ  Abdulaziz នៅ Jeddah ភ្នាក់ងារសុខាភិបាលអារ៉ាប៊ីសាអូឌីត ពាក់ខោអាវការពារអនុវត្តការត្រួតពិនិត្យ ចំពោះភ្ញៀវមកទីនេះ។ ភ្ញៀវក៏ត្រូវ បំពេញ
បែបបទ ដោយស្តីអំពីសុខភាព និងទទួលថ្នាំមុននឹងចាកចេញទៅ។ លោក
Abdulghani al-Malki នាយកមជ្ឈមណ្ឌលសុខភាពនៅព្រលានយន្តហោះ ពោល
ខាងលើបានឲ្យដឹងថា ក្នុងករណីមានភ្ញៀវផ្ទុះមេរោគអេបូឡា ក្រុមប្រតិកម្ម រហ័សនឹងជូនភ្ញៀវនេះទៅកាន់មន្ទីពេទ្យមួយរំពេច។ អារ៉ាប៊ីសាអូឌីត​ក៏បាន​ហាម ប្រាមមិនឲ្យជនធ្វើធម្មយាត្រមកពីប្រទេសដែលកំពុងរីករាលដាលជំងឺនេះ ដូច
ជា ប្រទេសសៀរ៉ាឡេអូន ប្រទេសលីបេរីយ៉ា និងប្រទេសហ្គីណេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ