អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូង ជាប្រទេសចំនួន៣ ដែលមានចំនួនអ្នកឆ្លង កូវីដ-១៩ ខ្ពស់បំផុតក្នុងរយៈពេល ២៤ម៉ោងកន្លងមក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីជិត ៨ សែននាក់ នៅទូទាំងពិភពលោក។ ប្រទេសអាឡឺម៉ង់ បារាំង និងកូរ៉េខាងត្បូង គឺជាប្រទេសចំនួនបីដែលមានចំនួនករណីឆ្លងថ្មីច្រើនជាងគេ។

យោងតាមទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ២២ ខែមេសា (ម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ជាង ៥០៧,៦ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៦,២ លាននាក់។

ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីជិត ៨ សែននាក់ នៅទូទាំងពិភពលោក។ ប្រទេសអាឡឺម៉ង់ បារាំង និងកូរ៉េខាងត្បូង គឺជាប្រទេសចំនួនបីដែលមានចំនួនករណីឆ្លងថ្មីច្រើនជាងគេ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងជំងឺជាង ៨២,៥ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ១,០១ លាននាក់។ បន្ទាប់នោះគឺប្រទេសឥណ្ឌា និងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ