អាល្លឺម៉ង់និងរុស្ស៊ីអបអរសាទរការចាប់ផ្តើមកិច្ចចរចារផ្ទាល់នៅអ៊ុយក្រែនយ៉ាងឆាប់ៗ

អាល្លឺម៉ង់និងរុស្ស៊ីអបអរសាទរការចាប់ផ្តើមកិច្ចចរចារផ្ទាល់នៅអ៊ុយក្រែនយ៉ាងឆាប់ៗ - ảnh 1

អាល្លឺម៉ង់និងរុស្ស៊ីអបអរសាទរការចាប់ផ្តើមកិច្ចចរចារផ្ទាល់នៅ
អ៊ុយក្រែនយ៉ាងឆាប់ៗ(រូបថតៈ TTXVN)



(VOVworld)-នាថ្ងៃទី១៣កក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង អធិការ
បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឯកភាពថា នឹងចាប់ផ្តើម កិច្ចចរចារ
ផ្ទាល់រវាងរដ្ឋអំណាចអ៊ុយក្រែននិងក្រុមបាតុករប្រដាប់អាវុធ។ ថ្នាក់ដឹក នាំរបស់
រុស្ស៊ីនិងអាល្លឺម៉ង់បានជួបគ្នានៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល​ ពេលដែល
អញ្ជើញមកចូលរួមវគ្គផ្តាច់ព្រ័ទ World Cup ២០១៤ និងពិធីប្រគល់​សិទ្ធិរៀបចំ
World Cup ២០១៨ ឲ្យរុស្ស៊ី ក្នុងនោះភាគីទាំងពីរបានលើកច្បាស់ លក្ខណៈសំខាន់
ដើម្បីអាចសម្រេចបានបទឈប់បាញ់ទ្វេភាគីនៅភាគខាងកើត របស់អ៊ុយក្រែន​ គឺ រៀបចំការត្រួតពិនិត្យនៅព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែននិង ការផ្លាស់ប្តូរឈ្លើយ
សឹក។ ភាគិទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការ ចាបផ្តើមឡើង
វិញសកម្មភាពរបស់ក្រុមជួបប្រាស្រ័យ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ