អាល្លឺម៉ង់បង្កើតកងកម្លាំងពិសេសបន្ថែមប្រឆាំងនឹងភេរវកម្ម

អាល្លឺម៉ង់បង្កើតកងកម្លាំងពិសេសបន្ថែមប្រឆាំងនឹងភេរវកម្ម - ảnh 1
កងកម្លាំងសន្តិសុខអាល្លឺម៉ង់ (រូបថត៖Guardian)

(VOVworld) - ក្រសួងមហាផ្ទៃអាល្លឺម៉ង់នាថ្ងៃទី១៦ ធ្នូ បានជូនដំណឹងជាផ្លូវការអំពី
ការបង្កើតកងកម្លាំងពិសេសបន្ថែមទៀតដើម្បីប្រឆាំងភេរវកម្មមានឈ្មោះ BFE+
ទទួលបន្ទុកការចាប់ឃាត់ខ្លួនមុខសញ្ញាគ្រោះថ្នាក់ពិសេសនិងការពារ សាក្សី។
សេចក្ដីសំរេចនេះរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់គឺជាចម្លើយផ្ទាល់របស់ប៊ែកឡាំង
ក្រោយពីការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសរបស់បារាំង ដែលការវាយ
ប្រហារទាំងនេះមិនប្រព្រឹត្តិទៅក្នុងបរិយាកាសនិងពេលវេលាជាក់ស្ដែងឡើយ
ប៉ុន្តែមានលក្ខណៈចាត់តាំងនិងតភ្ជាប់រវាងការវាយប្រហារដោយគ្រាប់បែក ដោយ
កាំភ្លើងនិងចាប់ចំណាប់ខ្មាំងនៅទីកន្លែងជាច្រើនខុសគ្នា ហើយមានលទ្ធភាព
បណ្ដាលឲ្យមានហានីភ័យដែលធ្វើឲ្យទីក្រុងមួយឬមួយចំនួនជាប់គាំងក្នុងច្រើន
ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ