អាល្លឺម៉ង់ព្រមានថា IS មានផែនការវាយប្រហារភេរវកម្មនៅ EURO ២០១៦

អាល្លឺម៉ង់ព្រមានថា IS មានផែនការវាយប្រហារភេរវកម្មនៅ EURO ២០១៦ - ảnh 1
អ្ន្កកគាំទ្រក្លិបបាល់ទាត់ Paris Saint Germain នៅកីឡាដ្ឋាន State de France (រូបថត៖EPA)

(VOVworld) - ព័ត៌មានថ្មីបំផុតពីស្ថាប័នស៊ើបការណ៍សម្ងាត់ផ្ទៃក្នុងអាល្លឺម៉ង់​(BfV)
បានឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមានផែនការអនុវត្តន៍ការវាយ
ប្រហារភេរវកម្មនៅវគ្គប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប (EURO ២០១៦)។ប៉ុន្តែ នា
បច្ចុប្បន្នមិនទាន់មានភ័ស្តុតាងជាក់ស្ដែងណាមួយអំពីការវាយប្រហារនោះនៅ
ឡើយ។មុននោះ ថ្នាក់ដឹកនាំស្ថាប័នស៊ើបការសម្ងាត់ជាតិបារាំង ជាប្រទេសម្ចាស់ផ្ទះ
នៃ EURO ២០១៦ ក៏បានព្រមានថា អង្គការភេរវកម្ម IS កំពុងរៀបចំផែនការវាយ
ប្រហារដោយគ្រាប់បែកនៅទីកន្លែងជាច្រើននៅលើដែនដីប្រទេសនេះ ​ជាពិសេស
គឺទីកន្លែងដែលប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ