អាល្លឺម៉ង់សន្យាដើរតួនាទីធំជាងមុនក្នុងការធានាសន្តិសុខសកល

អាល្លឺម៉ង់សន្យាដើរតួនាទីធំជាងមុនក្នុងការធានាសន្តិសុខសកល - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោកស្រី Ursula von der Leyen នៅសន្និសីទកាសែតប្រកាសសៀវភៅស (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងសៀវភៅសការពារជាតិដែលត្រូវបានអនុម័តដោយគណៈ
រដ្ឋមន្រ្តីរបស់អធិការបតីលោកស្រី Angela Merkel នោះ អាល្លឺម៉ង់បានអះអាងថា នឹង
សហការជាមួយដៃគូទាំងអស់ក្នុងសម្ព័ន្ធភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO) ដើម្បីទប់ទល់ទៅនឹងការសាកល្បងឆ្លងដែនចាប់ពី
លទ្ធិភេរវកម្មរហូតទៅដល់បម្រែបម្រួលអាកាសធាតុនិងវិបត្តិជនចំណាកស្រុក។
សៀវភៅសនេះបានលើកច្បាស់ថា អាល្លឺម៉ង់ជាប្រទេសមួយដែលមានការតភ្ជាប់
យ៉ាង ខ្លាំងជាមួយពិភពលោក ដោយសារប្រទេសមានជះឥទ្ធិពលយ៉ាងទូលំទូលាយ
អំពីនយោបាយ សេដ្ឋកិច្ចនិងយោធា ដោយហេតុនេះ បែកឡាំងមានការទទួលខុស
ត្រូវជួយឧបត្ថម្ភយ៉ាងសកម្មចំពោះការកំណត់ទិសដៅសណ្ដាប់ធ្នាប់ពិភពលោក។
ឯកសារនេះ ក៏បានឲ្យដឹងថែមទៀតថា ការគំរាមកំហែងនាបច្ចុប្បន្នចំពោះអាល្លឺម៉ង់
នោះគឺការវាយប្រហារភេរវកម្មធំមួយ។
ក៏នៅពិធីឧទ្ទេសនាមសៀវភៅសការពារជាតិរបស់អាល្លឺម៉ង់នាថ្ងៃទី១៣
កក្កដា រដ្ឋមន្រ្តីការពារជាតិលោកស្រី Ursula von der Leyen បានលើកច្បាស់ថា
អង់គ្លេសបានបំផ្លិចបំផ្លាញការខំប្រឹងប្រែងរបស់ទ្វីបអឺរ៉ុបសំដៅឆ្ពោះទៅគោល
នយោបាយ សន្តិសុខសមាហរណកម្ម ស្អិតរមួតជាងមុន។ប៉ុន្តែ តាមលោកស្រីថា
 ប្រជាពលរដ្ឋអឺរ៉ុបអាច ជឿជាក់ថា EU នឹងដោះស្រាយបាននូវបញ្ហាធំៗដែលតំបន់
នេះកំពុងប្រឈមមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ