អូស្ត្រាលីអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ចាបន្ទាន់ដើម្បីការពារអង្គការ WTO

(VOVWORLD) -  ប្រទេសអូស្រ្តាលីនឹងជំរុញឱ្យមានការធ្វើកែទម្រង់ជាបន្ទាន់នូវប្រព័ន្ធពាណិជ្ជកម្មពិភពលោកនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)   ដែលប្រពឹ្រត្តិទៅនៅប្រទេសជប៉ុន។
អូស្ត្រាលីអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ចាបន្ទាន់ដើម្បីការពារអង្គការ WTO - ảnh 1 រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham

មុនពេលអញ្ជើញទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ៧ ខែមិថុនាដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham បានដាស់តឿនឱ្យអាមេរិកនិងចិនត្រឡប់មកចូលតុចរចា ដើម្បីចូលរួមក្នុងដំណើរការធ្វើកំណែទម្រង់ និងជួយពង្រឹងនីតិវិធីពាណិជ្ជកម្មនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ លោក Birmingham បានអះអាងថា លោកនឹងមិនអនុញ្ញាតឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដួលរលំទេដោយសារទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង មិនអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីអនាគតនៃអង្គការនេះទេ។ លោកក៏បានសង្កត់ធ្ងន់ថាតើមានឬមិនមានកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញពីប្រទេសមហាអំណាចទាំង ២ ក៏ដោយ ក៏ប៉ុន្តែផ្នែកនៅសេសសល់របស់ពិភពលោក នឹងមានសកម្មភាពនានាដើម្បីរក្សាលំហូរពាណិជ្ជកម្មសេរីនិងបើកទូលាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ