អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង

អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង  - ảnh 1
អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង (Image: VNA)


(VOVworld) – ចាប់ពីថ្ងៃទី ៥ ដល់ទី​១៤ វិច្ឆិកា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង
បានរៀបចំកម្មវិធី “អាស៊ាន Roadshow” សំដៅបង្កើនការយល់ដឹងស្តីពីវប្បធម៌និង
ទេសចរណ៍របស់ប្រទេសអាស៊ាននានាក្នុងប្រជាពលរដ្ឋកូរ៉េខាងត្បូង តាមរយៈ
នោះ ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ តាមផែនការ
ជើងរថយន្តទេសចរណ៍ពោលខាងលើនឹងចាប់ធ្វើដំណើរពីរដ្ឋធានី  Seoul នឹងឆ្លង
កាត់ទីក្រុងធំៗរបស់កូរ៉េខាងត្បូងគឺ Busan និង Gwangju។ នៅទី កន្លែងឈប់និមួយៗ
នឹងមានរៀបចំឡើងសកម្មភាពវប្បធម៌សម្បូរបែបរបស់ប្រទេសអាស៊ាននានា។
ក្រៅពីនោះ គណៈចាត់តាំងនឹងជ្រើសរើសអ្នកស្ម័គ្រចិត្តជានិស្សិតចំនួន ១៥០
នាក់មកពីបណ្ដាប្រទេសអាស៊ានដែលកំពុងរៀនសូត្រនៅកូរ៉េខាងត្បូងឲ្យចូលរួម
កម្មវិធីដើម្បីឧទ្ទេសនាមផ្សព្វផ្សាយវប្បធម៌ទឹកដីប្រទេសខ្លួនដល់ ប្រជាពល
រដ្ឋប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ