អាស៊ាន-កូរ៉េខាងត្បូងចែករំលែកបទពិសោធន៍ក្នុងការពិនិត្យកន្លែងកើតហេតុករណីព្រហ្មទណ្ឌ

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា ពិធីបើកសន្និសីទបណ្ដុះបណ្ដាលរវាងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) - កូរ៉េខាងត្បូងស្តីពីការពិនិត្យកន្លែងកើតហេតុករណី ព្រហ្មទណ្ឌ បានប្រព្រឹត្តទៅនៅទីក្រុង Da Nang។
ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា សន្និសីទគឺជាសកម្មភាពសហប្រតិបត្តិការលើកដំបូងរវាងប្រទេសកូរ៉េខាងត្បូង និងអាស៊ាន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់អាស៊ានស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (SOMTC)។
ចូលរួមក្នុងសន្និសីទនេះមានប្រតិភូជិត ១០០ នាក់មកពីបណ្តាប្រទេសអាស៊ាន និងទីម័រ ខាងកើត រួមជាមួយនឹងអ្នកជំនាញឈានមុខគេក្នុងវិស័យពិនិត្យកន្លែងកើតហេតុ ករណីព្រហ្មទណ្ឌ និងកោសល្យវិច្ច័យឌីជីថល មកពីទីភ្នាក់ងារប៉ូលីសជាតិកូរ៉េខាងត្បូង អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុក ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម។
ក្នុងសន្និសីទនេះ លោក Lee Jang-keun ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ អាស៊ាន បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការនិងតួនាទីរបស់ក្រសួងនគរបាល វៀតណាមក្នុងការផ្តួចផ្តើមគំនិតរៀបចំសន្និសីទនេះក្នុងបរិបទដែលវៀតណាមទើបតែ បញ្ចប់ប្រកបដោយដោយជោគជ័យ នូវតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងដំណាក់កាល ២០២១-២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ