អាស៊ានខំប្រឹងប្រែងដោះស្រាយជំលោះ​នៅ សមុទ្រខាងកើត

(VOVworld) – នាថ្ងៃទី ៣០ តុលា អគ្គលេខាធិការអាស៊ាន លោក Surin Pitsuwan បាន
ប្រកាសថា៖ រាល់ជំលោះអំពីអាធិបតេយ្យភាពលើសមុទ្រខាងកើត ជានិច្ចកាលអាច
ក្លាយទៅជាអំពើហឹង្សារ ប៉ុន្តែ ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងខំប្រឹង
ប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីធូរស្រាលភាពតានតឹងនេះ។ ផ្លើយ
សំណួររបស់មជ្ឍដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទ មួយ នៅទីក្រុង Kuala
Lumpur ម៉ាលេស៊ី លោក Surin Pitsuwan បានឲ្យដឹងថា៖ បានមាន “សញ្ញាសកម្ម” ក្នុងការពិភាក្សារមិនផ្លូវការ រវាងប្រទេសជាសមាជិកអាស៊ានចំនួន ១០ ជាមួយចិន ដែលកំពុងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះនៅថៃ។ នាបច្ចុប្បន្ន ភាគីទាំង ២ មានបំណង
ចង់កសាង ក្រមប្រតិបត្តិការលើសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។ ប្រសិបើ ព្យាពេលវានឹងជះឥទ្ធិពលដល់ផលប្រយោធន៍របស់ភាគីនានា។ លោក Surin
Pitsuwan មិនឲ្យដឹងបន្ថែមអំពីបំណងប្រាថ្នារបស់ខ្លួន នៅសន្និសីទជាន់ខ្ពស់
អាស៊ានខាងមុខ ដែលនឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ១៥ ដល់ទី ២០ វិច្ឆិកា
នៅកម្ពុជា ៕
អាស៊ានខំប្រឹងប្រែងដោះស្រាយជំលោះ​នៅ សមុទ្រខាងកើត - ảnh 1
អគ្គលេខាធិការអាស៊ាន លោក Surin Pitsuwan (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ