អាស៊ាន-ចិនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang អគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn ចាត់ទុកថា ទំនាក់ទំនងអាស៊ាន-ចិន ត្រូវបានលើកកំពស់ដល់កម្រិតយុទ្ធ សាស្ត្រ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែមានភាពស៊ីជម្រៅដោយ ផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។

អាស៊ាន-ចិនពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1បណ្ដាតំណាងដែលចូលរួមជំនួបនេះ។ (រូបថត៖ asean.org)
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Kao Kim Hourn បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យឡើងកម្ពស់ថ្មី។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang អគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn ចាត់ទុកថា ទំនាក់ទំនងអាស៊ាន-ចិន ត្រូវបានលើកកំពស់ដល់កម្រិតយុទ្ធ សាស្ត្រ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែមានភាពស៊ីជម្រៅដោយ ផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានបញ្ជាក់ថា អាស៊ានគឺជា អង្គការសហប្រតិបត្តិការថ្នាកតំបន់ដ៏ជោគជ័យបំផុត និងមានតួនាទីកាន់តែសំខាន់ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅ។ លោករដ្ឋមន្ត្រី Qin Gang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តចាត់ទុកអាស៊ានជា អាទិភាពមួយក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង គាំទ្រយ៉ាងពេញទំហឹង ចំពោះឯកភាពរបស់អាស៊ាន និងការកសាងសហគមន៍អាស៊ាន ព្រមទាំងពង្រឹងទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ