អាស៊ានជាដៃគូសំខាន់របស់រុស្ស៊ី

 អាស៊ានជាដៃគូសំខាន់របស់រុស្ស៊ី - ảnh 1
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvokivich

(VOV)_ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady  Dvokivich នាថ្ងៃទី២០ ​មេសា ​
បានមកបំពេញការងារនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបសន្ទនា​ជាមួយ
លោក Le Luong Minh អគ្គលេខាធិការអាស៊ាន។ នៅទីនេះ លោក Le Luong Minh
បានបានសម្ដែងគោលបំណងថា៖ភាគីទាំងពីរបន្ត​សហប្រតិបត្តិ​ការ​យ៉ាងស្អិតរមួត
ជាងទៀត ដើម្បីបង្កើនទំនាក់ទំនងដៃគូ។ លោក Le Luong Minh​ ក៏បានវាយតំលៃ
ខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រុស្ស៊ី ចំពោះអាស៊ានផងដែរ។ 

រីឯ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady  Dvokivich បានប្រកាសថា៖​រុស្ស៊ីចាត់ទុក
អាស៊ាន ជាដៃគូសំខាន់ និងកត់សម្គាល់នូវបណ្ដាសក្ដានុភាពខាងសេដ្ឋកិច្ចដ៏ធំធេង 
នៃកិច្ចសហប្រតិបត្តិការនេះ។ រុស្ស៊ីបានស្វាគមន៍ការបង្កើត​សហគមន៍អាស៊ាន នាឆ្នាំ
២០១៥ និងអំណាវនាវអោយបង្កើនកិច្ចសហប្រតិបត្តិ​ការរវាងរុស្ស៊ីនិងអាស៊ាន 
អោយបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ