អាស៊ានជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច

អាស៊ានជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច - ảnh 1
គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំ (រូបថតៈChi Giáp/Vietnam+ )


(VOVworld)-សន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៧ (AEM 47) និង
សន្និសីទទាក់ទិននានា បាន​ប្រារព្ធឡើងនាព្រឹកថ្ងៃទី២២សីហា នៅក្រុង​Kuala
Lumpur របស់ម៉ាឡេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្ម Nguyen Cam Tu។ ថ្លែងមតិក្នុងពិធីបើក រដ្ឋមន្ត្រីពាណិជ្ជ កម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី Mustapa Mohamed បានសង្កត់ ធ្ងន់ថា
សន្និសីទ AEM 47 និងបណ្តាសន្និសិទទាក់ទិននានា បានប្រព្រឹត្តទៅចំ ពេល
វេលាសំខាន់នៃកំណាត់ផ្លូវឆ្ពោះទៅសហគមន៍អាស៊ាន ក្នុងនោះមានសហ
គមន៍សេដ្ឋកិច្ច (AEC)។ នៅសន្និសីទ AEM 47លើកនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នានាបានពិភាគ្សាការអនុវត្តរាល់វិធានការកសាង AEC ជាពិសេសសម្រេចបណ្តា ការសន្យាតាមផែនការមេ AEC ២០១៥។ រដ្ឋមន្ត្រីទាំងអស់នេះ ក៏បានពិភាគ្សាទៅ លើការអភិវឌ្ឍន៍ទស្សនវិស័យសេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ២០១៥ដល់ឆ្នាំ២០២៥ និងផែនការសកម្មភាពយុទ្ធសាស្រ្តសម្រាប់១០ឆ្នាំជាបន្ត ក៏ដូចជាកសាងផែនការ មេអង្គភាពអាជីវកម្មអាស៊ានធុនតូចនិងមធ្យមដំណាក់កាល ២០១៦-២០២៥ ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ