អាស៊ានជំរុញសមភាពភេទនិងការពារនារី

(VOVWORLD) - នាថ្ងៃទី៣០ វិច្ឆិកា នៅទីស្នាក់ការ លេខាធិការដ្ឋានអាស៊ាននៅប្រទេស ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅពិធីបំផុសយុទ្ធនាការ “ASEAN HeForShe”។ 

 នេះជា សកម្មភាពជួយជ្រោមជ្រែងការរំលឹកខួបទិវាអន្តរជាតិស្ដីពីការលុបចោលអំពើ ហឹង្សាលើនារី ថ្ងៃទី២៥ វិច្ឆិកា។

        ថ្លែងមតិនៅពិធីនេះ អគ្គលេខាធិការអាស៊ានលោក Le Luong Minh សង្កត់ ធ្ងន់ថា យុទ្ធនាការ ASEAN HeForShe បង្ហាញនូវការសន្យាយ៉ាងខ្លាំងក្លារបស់ អាស៊ានក្នុងការលុបចោលអំពើរើសអើងទៅលើនារីក្រោមគ្រប់រូបភាព។ តាម រយៈយុទ្ធនាការនេះ អាស៊ានរួមជាមួយពិភពលោកអនុវត្តសមភាពភេទដោយការ លើកទឹកចិត្តបុរសធ្វើសកម្មភាពប្រឆាំងនឹងស្ថានការណ៍វិសមភាពភេទអាក្រក់ ដែលនារីនិងកុមារីត្រូវប្រឈមមុខនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ