អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំង ក្លាថែមទៀត

អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំង ក្លាថែមទៀត - ảnh 1
អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត។ (Image: Vietnam+)

(VOVworld) – អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត។ ប្រការនេះត្រូវបាននាំចេញក្នុងសន្និសីទរដ្ឋមន្ត្រីនៃ បណ្ដាប្រទេសជាសមាជិកអាស៊ាន
និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO លើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅក្នុងក្រប
ខ័ណ្ឌសម័យប្រជុំលើកទី ៦៨ មហា សន្និបាត អ.ស.ប.។ ក្នុងសន្និសីទលើកនេះ អាស៊ាន
និង ECO បានជូនដំណឹង ជាមួយគ្នាអំពីស្ថានភាពរួមនិងបំរែបំរួមថ្មីបំផុតក្នុងតំបន់វាយ
តំលៃកិច្ចសហប្រ តិបត្តិការទ្វេភាគី ក៏ដូចជា ផ្លាស់ប្តូរអំពីទិសដៅអភិវឌ្ឍន៍នាអនាគតក្នុង
ទំនាក់ ទំនង អាស៊ាន- ECO។ បណ្ដារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីលទ្ធភាពធ្វើវិសោធនកម្ម អនុស្សរណៈ (MoU) ដែលលេខាធិការដ្ឋានអាស៊ាននិង ECO បានចុះហត្ថលេខា ក្នុងឆ្នាំ
២០០៦ សំដៅឆ្លើយតបនឹងសំណូមពរសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ
និងទេសចរណ៍ អភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើការយល់
ដឹងអំពីតួនាទីដ៏សែនសំខាន់នៃមណ្ឌលឯកជនក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគអន្តរ
តំបន់បណ្ដារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កលក្ខណៈជួបប្រាស្រ័យ
ល្អជាងរវាងមណ្ឌលឯកជននិងអង្គភាពអាជីវកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ