អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់

(VOVworld) - នាថ្ងៃទី៥ សីហា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី បានប្រព្រឹត្តទៅ
សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន+១ជាមួយប្រទេសដៃគូចំនួន១០រួមមានចិន
កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កាណាដា អូស្រ្តាលី
និងនូវែលហ្សេឡង់។គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយក រដ្ឋមន្រ្តីនិង
ជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួម និងសកម្មរួមមតិ
លើរាល់បញ្ហាដែលត្រូវបាយកមកពិភាគ្សានៅសន្និសីទ។លោក Pham Binh Minh
វាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ដៃគូនានាសំរាប់អាស៊ាន ក្នុងដំណើរការកសាង
សហគមន៍និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅតំបន់។លោក Pham Binh
 Minh ក៏បានលើកសំណើរជាក់ស្ដែងសំដៅជំរុញកិច្ច សហប្រតិបតិ្តការយ៉ាងស៊ីជំរៅ
ថែមទៀត ដោយឈរលើមូលដ្ឋានពង្រីកឧត្តមភាព របស់ដៃគូនិមួយៗ និងប្រមូល
ផ្ដុំក្នុងវិស័យអាទិភាពរបស់អាស៊ាន។
អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU (រូបថត៖Vietnamplus)

ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Pham Binh Minh បានធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរ
ទេសអាស៊ាន-EU។លោក Pham Binh Minh បានស្នើរឲ្យភាគីទាំងពីរបន្តអនុវត្ត
ប្រកបដោយប្រសិទ្ធិភាពនូវរបៀបវារៈអាស៊ាន-EU ក្នុងដំណាក់កាល២០១៣-
២០១៧ ព្រមទាំងកសាងដំណើរការឆ្ពោះទៅដៃគូយុទ្ធសាស្ត្រអាស៊ាន-EUយ៉ាង
ឆាប់រហ័សទៀតផង។ស្ដីពីស្ថានភាពនៅតំបន់ លោក Pham Binh Minh បានចែក
រំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាង
កើត ដែលបណ្ដាលឲ្យផ្លាស់ប្ដូរសភាពដើម ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសន្តិភាព
ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ក៏នាថ្ងៃទី៥ សីហា នៅទីក្រុង គូឡាឡាំពួបានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្រ្តីការបរ
ទេសមេគង្គ-ជប៉ុនលើកទី៨ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន
លោក Minoru Kiuchi។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ
ទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានគុណភាពដោយយកមនុស្សជាមជ្ឈមណ្ឌល
រក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចជាមួយកិច្ចការពារបរិស្ថាន។

ជាមួយគ្នានោះ សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូងលើកទី៥ក៏បាន
ប្រព្រឹត្តទៅនាថ្ងៃដដែល ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី
ការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង
លោក Yun Byung-se។នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ ទៅលើ
សារសំខាន់នៃការបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនៅ
អនុតំបន់មេគង្គ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍និងភ័ស្តុភាលើរបៀង
សេដ្ឋកិច្ចកើត-លិចនិងរបៀងសេដ្ឋកិច្ចភាគខាងត្បូង ព្រមទាំងបន្តជំរុញកិច្ចសហ
ប្រតិបតិ្តការក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវ ប្រភពទឹក
និងប្រភពធនធានធម្មជាតិផ្សេងៗនៃទន្លេមេគង្គទៀតផង៕
អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់ - ảnh 2
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (Image: VOV)

នាថ្ងៃដដែល នៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីរំលឹកខួបទិវាបង្កើតអាស៊ាន
 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់
 ធ្ងន់ថា៖ ការដែល សហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥
 មានអត្ថន័យសំខាន់ពិសេសចំពោះតំបន់ក៏ដូជជាប្រទេសនិមួយៗ។ រដ្ឋាភិបាល
វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗទៀតបាននិងកំពុងខំប្រឹង
ប្រែងលើកទឹកចិត្តនិងបង្កលក្ខណៈសំរាប់ប្រជាជនគ្រប់ស្រទាប់លើកកំពស់
ចំណះដឹងហើយចូលរួមសកម្មថែមទៀតក្នុងដំណើការកសាងអភិវឌ្ឍន៍សហគមន៍៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ