អាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការខាងថាមពលនិងសមាហរណ្ឌកម្ម

អាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការខាងថាមពលនិងសមាហរណ្ឌកម្ម - ảnh 1


(VOVworld) - សន្និសិទមន្រ្តីអាស៊ានស្ដីពីកិច្ចសហប្រតិបតិ្តការខាងថាមពល
​ និងសមាហរណ្ឌកម្ម កំពុងបានប្រព្រឹត្តិទៅនៅទីក្រុង Luang Prabang ពីថ្ងៃទី ៦
 ដល់ថ្ងៃទី ១៣ មិថុនា។ក្នុងសន្និសិទលើកនេះ បណ្ដាតំណាងពិភាក្សាអំពី
បញ្ហាទាក់ទិននានា ក៏ដូចជាផែនការធ្វើសកម្មភាពរបស់អាស៊ានស្ដីពីកិច្ចសហ
ប្រតិបតិ្តការខាងថាមពល សំដៅធានាសន្តិសុខថាមពល និងការអភិវឌ្ឍន៍
ដ៏ចីរភាពនៅក្នុងតំបន់។ប៉ុន្តែសន្និសិទបានលើកចេញបញ្ហាអស្ថិរភាពនៅក្នុង
បណ្ដាខឿនសេដ្ឋកិច្ច ដែលបណ្ដាលបំរ៉ែបំរួលមួយចំនួនក្នុងទីផ្សារថាមពល
 ដែលប្រទេសអាស៊ានកំពុងប្រឈមមុខ។បណ្ដាតំណាងបាននាំចេញវិធានការ
ដើម្បីទប់ទល់ និងកាត់បន្ថយការចំណុះទៅលើការនាំចូលប្រេងនិងឥន្ធនៈ
ផ្សេងៗលើពិភពលោក​។ទន្ទឹមនឹងនោះ បណ្ដាប្រទេសសមាជិក អាស៊ាន
ត្រូវការពង្រីកប្រសិទ្ធិភាពថាមពល អភិរក្សនិងអភិវឌ្ឍន៍ប្រភពថាមពលកកើត
ឡងវិញ និងជំរុញពាណិជ្ចកម្មចីរភាពយូអង្វែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ