អាស៊ានហាត់សមឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយធម្មជាតិ​

(VOVWORLD) - តាមរយៈការហ្វឹកហាត់នេះ គណៈចាត់តាំងសង្ឈឹមថា បណ្ដាប្រទេសជាសមាជិកអាស៊ានអាចចែករំលែក និងផ្ទេរចំណេះដឹងអំពីការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
អាស៊ានហាត់សមឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយធម្មជាតិ​ - ảnh 1ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីនៅទីក្រុង Cianjur ខេត្ត West Java (ប្រទេសឥណ្ឌូនេស៊ី)។ រូបថត៖ THX/VNA

ការហ្វឹកសមឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយធម្មជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ARDEX) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែសីហា នៅខេត្ត Yogyakarta ប្រទេសឥណ្ឌូនេស៊ី ជាមួយរបៀបវារៈសំខាន់គឺការហាត់សមឆ្លើយតបជាបន្ទាន់ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។ ការហ្វឹកហាត់នេះមានការចូលរួមរបស់មនុស្សជាង ១ ០០០ នាក់ រួមមាន តំណាងឥណ្ឌូនេស៊ី ប្រទេសដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលេខាធិការដ្ឋានអាស៊ាន។

តាមរយៈការហ្វឹកហាត់នេះ គណៈចាត់តាំងសង្ឈឹមថា បណ្ដាប្រទេសជាសមាជិកអាស៊ានអាចចែករំលែក និងផ្ទេរចំណេះដឹងអំពីការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

អាស៊ានបានជ្រើសរើសទីក្រុង Yogyakarta ជាកន្លែងរៀបចំ ARDEX ឆ្នាំនេះ ដោយសារតំបន់នេះងាយនឹងកើតមានគ្រោះរញ្ជួយដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ