អាស៊ាន+៣ ត្រូវបង្កើនការរភ្ជាប់ក្នុងតំបន់

អាស៊ាន+៣ ត្រូវបង្កើនការរភ្ជាប់ក្នុងតំបន់ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry ។ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ១០ តុលា សន្និសីទជាន់ខ្ពស់ អាស៊ាន+៣ លើកទី ១៦ បានបើកជាផ្លូវការនៅប្រ៊ុយណេ។ ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលខាង
មុខ អាស៊ាននិងបណ្ដាប្រទេសដៃគូត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ
រក្សារ សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ការគ្រប់គ្រងគ្រោះធម្មជាតិ សន្តិសុខ
នាវាចរណ៍ សន្តិសុខថាមពលនិងបណ្ដាបញ្ហាក្រៅប្រពៃណីផ្សេងៗទៀត។
ជាពិសេស អាស៊ាន+៣ ត្រូវជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិ
យោគទ្វេភាគីនិង ពហុភាគី អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA
 រវាងអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង ប្រកបដោយមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ អាស៊ាន+៣ ជំរុញការខំប្រឹងប្រែងសម្រេចកិច្ចព្រមព្រៀង
កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ នាចុងឆ្នាំ ២០១៥ ក៏ដូចជា ការធ្វើឲ្យស៊ីជំរៅកិច្ចសហប្រតិត្តិការហិរញ្ញវត្ថុនិងរូបីយវត្ថុ។


នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឲ្យអាស៊ាន+៣បង្កើនការផ្សាភ្ជាប់ក្នុង
តំបន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ របបនិងប្រជាជន ដោយឈរលើមូល
ដ្ឋានបើកទូលាយការអនុវត្តផែនការមេអំពីការតភ្ជាប់ក្នុងអាស៊ាន។ នាថ្ងៃ
ដ៏ដែល នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន នាយករដ្ឋមន្ត្រី Nguyen
Tan Dung ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung  បានវាយតំលៃខ្ពស់ចំពោះការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការប្រើប្រាស់ថាមពល
នុយក្លេ​អ៊ែរដើម្បីគោលដៅសន្តិភាពរវាងវៀតណាមនិងអាមេរិក។ លោក
Nguyen Tan Dung ក៍បានស្វាគន៍មបណ្ដាលទ្ធផលដែលទទួលបានក្នុងការ
ចរចារអំពីកិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) រវាងវៀតណាមនិង
អាមេរិក។ ក្នុងជំនួប សន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងរដ្ឋ
មន្ត្រីការបរទេសអាមេរិក លោក John Kerry ក៏បានផ្លាស់ប្តូរដ៏ស្មោះត្រង់
អំពីបញ្ហាធានាសិទ្ធិមនុស្សនិងសេរី ភាពខាងព័ត៌មាន ទៀតផង។

នារសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមនិង
មាន សន្ទរកថានៅសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើកទី ១១ និង
អាស៊ាន-អ.ស.ប.​ លើកទី ៥។

ថ្លែងមតិក្នុងបណ្ដាសន្និសទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយឥណ្ឌា
និងអាស៊ាន-អ.ស.ប. ជាពិសេសគឺលើវិស័យដែលភាគីនានាដែលយក
ចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យឥណ្ឌាបន្ត
ផ្តល់ជំនួយអាស៊ានក្នុងការ អនុវត្តផែនការមេផ្សាភ្ជាប់អាស៊ាន ក៏ដូចជា សុក្រិដ្ឋរាល់បែបបទចាំបាច់យ៉ងឆាប់ ៗ សំដៅនាំមជ្ឈមណ្ឌល អាស៊ាន-ឥណ្ឌាធ្វើសកម្មភាប្រកបដោយប្រសិទ្ធភាពនិង ជាក់ស្តែង។ លោក
Nguyen Tan Dung ក៏បា​នស្នើឲ្យ អ.ស.ប. ជួយឧបត្ថម្ភ អាស៊ានក្នុងការ
កសាងសហគមន៍អាស៊ាន បង្រួញគម្លាតអភិវឌ្ឍន៍ ក៏ដូចជាជួយអភិវឌ្ឍន៍
មហាអនុតំបន់ទន្លេមេគង្គ ផងដែរ។

នាយប់ថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយគណៈ ប្រតិភូវៀតណាមបានចាកចេញពីរដ្ឋធានី Bandar Seri Begawan របស់
ប្រ៊ុយណេ បញ្ចប់ដំណើចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៣
និង សន្និសីទទាក់ទិននានា ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ