អាស៊ាន+៣ខំប្រឹងប្រែងនាំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី

អាស៊ាន+៣ខំប្រឹងប្រែងនាំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី - ảnh 1
បណ្ដារដ្ឋមន្រ្តីការបរទេសចូលរួមសន្និសីទ (រូបថត៖Kyodo/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៦ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ សន្និសីទ
 រដ្ឋមន្រ្តីការបរទេសអាស៊ាន+៣លើកទី១៧ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង បាន
ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសឡាវលោកSaleumsay 
Kommasith។នៅទីនេះ បណ្ដារដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការ
របស់អាស៊ាន+៣ ចាប់តាំងពីពេលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៧មក ព្រម
ទាំងអះអាងថា នាពេលកន្លងទៅ អាស៊ាន+៣ទទួលបានការបោះជំហានសំខាន់ 
លើវិស័យសហប្រតិបតិ្តការជាច្រើន ជាពិសេសគឺវិស័យហិរញ្ញវត្ថុនិងសន្តិសុខ 
ស្បៀងអាហារ។បណ្ដារដ្ឋមន្រ្តីបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃយន្តការ
អាស៊ាន+៣ ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅតំបន់ លើកទឹកចិត្ត
ឲ្យសមត្ថកិច្ចទាក់ទិននានាបន្តអនុវត្តន៍ផែនការការងារពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧
និងអនុសាសន៍របស់ក្រុមទស្សនៈវិស័យអាស៊ីខាងកើតទី២ (EAVG ទី២) សំដៅ
នាំទំនាក់ទំនងសហប្រតិបតិ្តការរបស់អាស៊ាន+៣ឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ