អ.ស.ប. ដាស់តឿនលីបង់ភាពទល់ច្រកនយោបាយ

អ.ស.ប. ដាស់តឿនលីបង់ភាពទល់ច្រកនយោបាយ - ảnh 1
អ.ស.ប. ដាស់តឿនលីបង់ភាពទល់ច្រកនយោបាយ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៣ ឧសភា អ្នកសម្របសម្រួលពិសេសនៃ អ.ស.ប.
ទទួលបន្ទុកបញ្ហានីលីបង់ លោក Derek Plumby បានឡើងសម្លេងដាស់តឿន ប្រទេសនេះដំណើរការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេលត្រូវបានកំណត់
ក្នុងរដ្ឋធម្ម នុញ្ញដើម្បីដោះស្រាយភាពទល់ច្រកនយោបាយនាបច្ចុប្បន្ននៅទីនេះ។ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយប្រធានរដ្ឋស
ភាលីបង់ លោក Nabih Berri លោក Plumby បានសង្កត់ធ្ងន់ថា៖ដំណើរការបោះ
ឆ្នោតតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញប្រកបដោយប្រជាធិបតេយ្យគឺសំខាន់ចំពោះ
ទំនុកទុកចិត្តក៏ដូចជាស្ថិរភាពនៅ លីបង់។ តាមប្រភពព័ត៌មានការទូតអារ៉ាប់មួយ
ប្រចាំនៅ អ.ស.ប. បានឲ្យដឹងថា៖​ ទោះបីជាបណ្ដាគណៈបក្សនយោបាយនៅលី
បង់មិនចង់បង្កចន្លោះប្រហោងសិទ្ធិអំណាចនៅប្រទេសនេះទេក្តី ប៉ុន្តែ គេមិនអាច
ជ្រើសរើសបេក្ខជនណាមួយនាក់ក្នុងការបោះឆ្នោត ប្រធានាធិបតីនាពេលខាង
មុខទេ។ ក្នុងករណី ប្រទេសនេះមិនអាចជ្រើសរើសប្រធានា ធិបតីមុនថ្ងៃទី ២៥
ឧសភា ប្រទេសលីបង់នឹងធ្លាក់ទៅក្នុងភាពទល់ច្រកនយោបាយធ្ងន់ ធ្ងរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ