អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ


អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អ.ស.ប. និងអាស៊ានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA)

(VOVworld) – ក្នុងកិច្ចប្រជុំរវាងឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុក
បញ្ហានយោបាយ លោក Miroslav Jenca និងអគ្គលេខាធិការអាស៊ាន លោក
Le Luong Minh នាសប្តាហ៍មុន ភាគីទាំង ២ បានអះអាងថា៖ អ.ស.ប. និង
អាស៊ាន នឹងបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងអង្គការទាំង ២
ក្នុងក្របខ័ណ្ឌ “សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូលើគ្រប់វិស័យ”។
ថ្លែងមតិនៅកិច្ច ប្រជុំ ថ្នាក់ដឹកនាំទាំង ២ រូបបានយល់ព្រមពិនិត្យលើការ
កសាងផែនការក្នុងរយៈ ពេលយូរអង្វែងសំរាប់ទំនាក់ទំនងសហប្រតិបត្តិការ
អាស៊ាន-អ.ស.ប. ក្នុងនោះ​មានផែនការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ
២០១៥ និងបណ្ដាគោលដៅ អភិវឌ្ឍន៍សហ្សវត្សរបស់ អ.ស.ប.  (SDGs)។ ទទួលស្គាល់តួនាទីសំខាន់របស់ អាស៊ានក្នុងការជំរុញសន្តិភាពនិងស្ថិរភាព
ក្នុងតំបន់ លោក Jenca បានអះអាង ថា៖ អ.ស.ប. នឹងបនសហប្រតិបត្តិការ
ជាមួយអាស៊ានលើវិស័យជាច្រើនជាពិសេសគឺកិច្ចសហប្រតិបត្តិការរក្សា
សន្តិសុខនាវាចរណ៍ប្រឆាំងលិទ្ធិជ្រុលនិយមលិទ្ធិភេវរកម្មអន្តរជាតិនិងការ
ជញ្ជូរមនុស្ស។ ភាគីទាំង ២ ក៏បានពិភាក្សា អំពីការផ្តើមគំនិតសំដៅពង្រឹង
និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់លេខាធិការដ្ឋានអាស៊ាន
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ