អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចតិ្តអំពីស៊ីរី

(VOVworld) – នាថ្ងៃទី ១៦ ឧសភា មហាសន្និបាតនៃ អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចតិ្តអំពីការអំពាវនាវចាប់ផ្តើមដំណើរការផ្ទេប្តូរនយោបាយនៅ
ស៊ីរីនិងថ្កោលទោសអ្នកមានសម្តិកិច្ចស៊ីរីធ្វើឲ្យជំលោះនៅប្រទេសនេះឡើង
ជណ្តើរ។ សេក្តីសម្រេច​ចិត្តពោលខាងលើត្រូវបាន Qatar និងប្រទេសអារ៉ាប់
មួយចំនួនផ្តើម ឡើង។ក្នុងពេលដែលអាមេរិកគាំទ្រយ៉ាងខ្លាំង តែរុស្ស៊ីប្រឆាំង
ជំទាស់ការសម្រេចចិត្តនេះ។ រុស្ស៊ីចាត់ទុកថា៖ ការគាំទ្រសេចក្តីសម្រេចចិត្ត
ពោលខាងលើនឹងបំផ្លាញរាល់ការខំប្រឹងប្រែងរៀបចំការចរចារសន្តិភាពមួយ
រវាងភាគីនានានៅស៊ីរី។ តាមគំរោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry នឹងចូលរួមសន្និសីទនៃក្រុម “បណ្ដាមិត្តរបស់ស៊ីរី” ដែលនឹងប្រព្រឹត្តទៅ
នាពាក់កណ្ដាលសប្តាហ៍ខាងមុខនៅ Jordan។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ
ទៀត នាថ្ងៃទី ១៦ ឧសភា រដ្ឋាភិបាលអាមេរិកបាននាំចេញរាល់បទដាក់
ទណ្ឌកម្មថ្មីចំពោះរដ្ឋាភិបាលនៃប្រធានាធិបតី ស៊ីរី លោក Bashar al-Assad
ក៏ដូចជា ស្ថាប័ន្ធ អង្គការនានាផ្តល់ជំនួយឲ្យ រដ្ឋាភិបាលស៊ីរី ផងដែរ៕

អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចតិ្តអំពីស៊ីរី - ảnh 1
ប្រជាជនស៊ីរីធើ្វប៉ាតុកម្ម ។ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ