អ.ស.ប. ព្រួយបារម្មណ៍ចំពោះគោលនយោបាយស្តីពីជនភៀសខ្លួនថ្មី រវាង EU - ទួរគី


អ.ស.ប. ព្រួយបារម្មណ៍ចំពោះគោលនយោបាយស្តីពីជនភៀសខ្លួនថ្មី រវាង EU - ទួរគី  - ảnh 1
អ.ស.ប. ព្រួយបារម្មណ៍ចំពោះគោលនយោបាយស្តីពីជនភៀសខ្លួនថ្មី រវាង EU - ទួរគី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិនា អគ្គស្នងការទទួលបន្ទុកបញ្ហាជនភៀសខ្លួន
អ.ស.ប. (UNHCR) បានសម្តែងការព្រួយបារម្មណ៍ចំពោះគោលនយោបាយថ្មីស្តី
 ពីជនភៀសខ្លួនរវាងសហភាពអឺរ៉ុប (EU) និងទួរគី ក្នុងនោះ អនុញាត្តឲ្យ
មជ្ឈដ្ឋានមន្ត្រីក្រិកបញ្ជូនជនចំណាកស្រុកថ្មីទាំងអស់វិលទួរគីវិញ។ ក្នុងពេល
នោះ អ្នកនាំពាក្យ  UNHCR  លោកស្រី Melissa Fleming ក៏បានសង្កត់ធ្ងន់ថា៖
បណ្ដា ស្ថាប័នរបស់ អ.ស.ប. មិនមែនជាភាគីដែលចូលរួមកិច្ចព្រមព្រៀងរវាង
EU - ទួរគី ទេ ដូច្នេះ គេគ្មានការទទួលខុសត្រូវចូលរួមក្នុងការបញ្ជូនជនភៀស
ខ្លួនវិលត្រឡប់ មកទួរគីវិញ ឬ អនុញ្ញាតស្នាក់នៅទេ។ ប៉ុន្តែ លោកស្រី  Fleming
 បានឲ្យដឹងថា៖ ស្ថាប័ននេះនឹងបន្តជួយឧបត្ថម្មមជ្ឈដ្ឋានមន្ត្រីក្រិកកែលំអរ
បទដ្ឋាននិងសមត្ថភាពទទួលជនភៀសខ្លួន។ ស្តីពីបញ្ហានេះ អ្នកនាំពាក្យ
 រងរបស់អគ្គលេខាធិការ អ.ស.ប. បានឲ្យដឹងថា៖ កិច្ចព្រមព្រៀង EU -
ទួរគីស្តីពី ជនភៀសខ្លួនត្រូវបំពេញបន្ថែមយន្តការដើម្បីការពារជនភៀសខ្លួន
ដែលនឹងត្រូវបានបញ្ជូនចេញពីក្រិក៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ