អ.ស.ប. អំពាវនាវអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមការចរចារឡើងវិញ

អ.ស.ប. អំពាវនាវអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមការចរចារឡើងវិញ - ảnh 1
អ.ស.ប. អំពាវនាវអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមការចរចារឡើងវិញ (Image: VNA)


(VOVworld) – នាថ្ងៃទី ២០ តុលា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon និងអ្នកសម្រុះសម្រួលអេហ្ស៊ីបបន្តអំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនចាប់ផ្តើមការ ចរចារឡើងវិញ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល លោក Moshe
Yaalon នៅទីក្រុង New York អាមេរិក លោក  Ban Ki-moon បានសង្កត់ធ្ងន់ថា៖ អ៊ីស្រា អែលនិងប៉ាឡេស្ទីនត្រូវចាប់ផ្តើមការចរចារសន្តិភាពឡើងវិញសំដៅដោះស្រាយការ ខ្វែងគំនិតនៅសេសសល់។ លោក Ban Ki-moon ស្វាគមន៍ការដែលរដ្ឋាភិបាល អ៊ីស្រាអែលគាំទ្រការបង្កើតយន្តការបង្កលក្ខណៈសំរាប់ការស្តារតំបន់ Gaza ឡើងវិញ។
នាថ្ងៃដ៏ដែល មជ្ឈដ្ឋានប៉ាឡេស្ទីនបានឲ្យដឹងថា៖ អេហ្ស៊ីបបានស្នើរឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់ផ្តើមការចរចារឡើងវិញនៅទីក្រុងគែរនាសប្តាហ៍ខាងមុខសំដៅ បង្កើនកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ តាមអនុប្រធានចលនា Hamas
លោក Mussa Aby Marzuk បានឲ្យដឹងថា៖ ភាគីនានារបស់ប៉ាឡេស្ទីននិង  Hamas នឹងចូលរួមការចរចារជាមួយអ៊ីស្រាអែលនាថ្ងៃទី ២៧ តុលា ខាងមុខ។ បញ្ហានៅសេស សល់ដែលនឹងត្រូវបានពិភាក្សានាពេលខាងមុខគឺ៖ ការកសាងកំផង់ផែរសមុទ្រនិងព្រ លានយន្តហោះនៅតំបន់ហ្គាស្សាការដោះលែងទាហានអ៊ីស្រាអែលដែលត្រូវបាន
ចលនា Hamas ចាប់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ