អេស្ប៉ាញធ្វើជាម្ចាស់ផ្ទះសន្និសីទ COP25

(VOVWORLD) - សន្និសីទបន្តទាក់ទាញការចូលរួមរបស់ប្រទេសជាច្រើន ដែលបានចូលរួមនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស សហគ្រាស អង្គការសង្គមនិងអង្គការក្រៅរដ្ឋាភិបាល។

សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP 25 ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៩ ។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការចរចាដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទន្ទឹមនឹងនេះ បង្កើនសកម្មភាពទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។ សន្និសីទបន្តទាក់ទាញការចូលរួមរបស់ប្រទេសជាច្រើន ដែលបានចូលរួមនិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស សហគ្រាស អង្គការសង្គមនិងអង្គការក្រៅរដ្ឋាភិបាល។

កិច្ចប្រជុំ COP 25 បានប្រារព្ធក្នុងបរិបទដែលបណ្ដាក្រុមសកម្មភាពបរិស្ថាននិងបាតុករអាកាសធាតុអំពាវនាវឱ្យអង្គការសហប្រជាជាតិមានវិធានការតឹងរឹងដើម្បីកុំអោយសីតុណ្ហភាពពិភពលោកកើនឡើងលើសពី ១,៥ អង្សាសេ។

មុននេះ ឈីលីបានសូមដកខ្លួនចេញពីតំណែងជាប្រទេសម្ចាស់ផ្ទះ COP25 និងកិច្ចប្រជុំកំពូល APEC ដោយការអស្ថិរភាពនយោបាយក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ