អ.ស.បនិងរុស្ស៊ីជំរុញការបញ្ចប់ជំលោះនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី១៨ តុលា បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mistura បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅទីក្រុងម៉ូស្គូ មុននឹងវង់ចរចាថ្មីសំដៅស្វែងរកដំណោះស្រាយ បញ្ចប់ជំលោះដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំកន្លងទៅនៅស៊ីរី។
អ.ស.បនិងរុស្ស៊ីជំរុញការបញ្ចប់ជំលោះនៅស៊ីរី - ảnh 1បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mistura (រូបថត៖ EPA/TTXVN) 


នៅទីនេះ ភាគីទាំង២បានពិភាក្សាអំពីវិធានការនានាសំដៅឆ្ពោះទៅកិច្ចព្រមព្រៀង នយោបាយដោយស្ថិរភាពជាងមុនជំនួសឲ្យការបង្កើតតំបន់បន្ធូរបន្ថយភាពតាន តឹងនៅស៊ីរីវិញ។ មុននោះ លោក Mistura បានសំដែងក្ដីសង្ឃឹមថា នឹងមានបន្ថែម វង់ចរចាមួយទៀតនៅទីក្រុងហ្សឺណែវ របស់ស្វីស ស្ដីពីការបញ្ចប់ជំលោះនៅ ស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ