អ.ស.បនិងអាមេរិកគាំទ្រឲ្យ ECOWAS ធ្វើអន្តរាគមន៍ទៅក្នុងហ្គាំប៊ី

អ.ស.បនិងអាមេរិកគាំទ្រឲ្យ ECOWAS ធ្វើអន្តរាគមន៍ទៅក្នុងហ្គាំប៊ី - ảnh 1
បណ្ដាថ្នាក់ដឹកនាំកំពូលអាហ្វ្រិកចូលរួមជំនួបចរចារនៅ Banjul ប្រទេសហ្គាំប៊ី កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៦ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៩ មករា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានសំដែងការ
គាំទ្រចំពោះការខំប្រឹងប្រែងរបស់ប្រទេសអាហ្វ្រិកនានាសំដៅធានាដំណើរការផ្ទេរ
ប្រគល់អំណាចនៅហ្គាំប៊ី ក្នុងកាលៈទេសៈប្រធានាធិបតីជាប់ឆ្នោតលោក Adama
Barrow បានធ្វើសច្ចាប្រណិធានប៉ុន្តែប្រធានាធិបតីចប់អាណត្តិលោក Yahya Jammeh
 នៅតែច្បាមយកអំណាចដដែល។ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើពង្រាង
សេចក្ដីសំរេចចិត្តមួយដែលបានតាក់តែងដោយ Senegal ក្នុងនោះសំដែងការគាំទ្រ
យ៉ាងពេញលេញចំពោះការខំប្រឹងប្រែងរបស់សហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេស
អាហ្វ្រិកខាងលិច (ECOWAS) សំដៅធានាការគោរពបំណងប្រាថ្នារបស់ប្រជាជន។
ក្រុមប្រឹក្សាសន្តិសុខសំណូមពរឲ្យប្រធានាធិបតីចប់អាណត្តិលោក Jammed អនុវត្តន៍
ការផ្ទេរប្រគល់អំណាចប្រកបដោយសន្តិភាពនិងសណ្ដាប់ធ្នាប់ សំរាប់លោក
Barrow៕

ប្រតិកម្មទៅវិញ

ផ្សេងៗ