អ៊ីស្រាអ៊ែលចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះថ្មីចំនួន៥០០ខ្នងនៅទីប្រជុំជន Jerusalem

អ៊ីស្រាអ៊ែលចាប់ផ្ដើមឡើងវិញនូវផែនការកសាងផ្ទះថ្មីចំនួន៥០០ខ្នងនៅទីប្រជុំជន Jerusalem - ảnh 1
ទីប្រជុំជន Gilo នៅ Jerusalem ដែលត្រូវបានកសាងឡើងដោយអ៊ីស្រាអ៊ែល (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋអំណាចទីក្រុង Jerusalem នាថ្ងៃទី២៣ វិច្ឆិកា បានតភ្ជាប់ឡើង
វិញនូវផែនការកសាងផ្ទះលំនៅថ្មីចំនួន៥០០ខ្នងនៅទីប្រជុំជនហ្ស៊ីព Ramat Shlomo
នៅ Jerusalem ខាងកើត។អង្គការក្រៅរដ្ឋាភិបាលប្រឆាំងជំទាស់ការ កសាងទីប្រជុំជន
 Ir Amim បានឲ្យដឹងថា នាព្រឹកថ្ងៃដដែល គណៈកម្មាធិការផែន ការមេនិងសំណង់
ទីក្រុង បានសម្រេចលើការជំរុញផែនការពោលខាងលើ តាមនោះ Ramat Shlomo នឹង
ត្រូវបានបើកទូលាយទៅភាគឦសាន្ត។អង្គការ Ir Amim លើកច្បាស់ថា ការកសាង
នេះគ្រោងនឹងបន្តទន្ទ្រានយកដីធ្លីនៅតំបន់ Beit Hanina របស់ជនប៉ាឡេស្ទីន។ផែន
ការពោលខាងលើត្រូវបានផ្អាកកាលពីឆ្នាំ ២០១៤មកដោយសារតែរងការរិះគន់ពី
សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ